Connect with us

ព័ត៌មានជាតិ

ក្រសួងការងារតម្រូវរោងចក្រអនុញ្ញាតឲ្យកម្មករឈប់១ថ្ងៃទៅចាក់វ៉ាក់សាំងដោយមិនកាត់ប្រាក់ឈ្នួល

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យរោងចក្រសហគ្រាសត្រូវផ្តល់នូវការ ឈប់សម្រាកចំនួន១ថ្ងៃឲ្យកម្មករទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនត្រូវបានកាត់ប្រាក់ឈ្នួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈសេចក្ដីជូនដំណឹងកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ បានក្រើនរំលឹក និងណែនាំសាជាថ្មីម្តងទៀត ដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាសទាំងអស់ ត្រូវធ្វើការទំនាក់ទំនងជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនបងប្អូនកម្មករនិយោជិត នៅតាមទីតាំងណាមួយ ដែលមានភាពងាយ ស្រួលសម្រាប់កម្មករនិយោជិត។

ជាមួយគ្នានេះដែរ ត្រូវជំរុញអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានយល់ដឹងពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដោយត្រូវផ្តល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួលនៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។

លោករដ្ឋមន្ត្រីបានណែនាំទៀតថា ត្រូវគ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំងទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ។ សម្រាប់ព័ត៌មានបន្ថែមម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចសួរព័ត៌មានបន្ថែមក្នុងក្រុម«សម្រាប់និយោជក» តាមរយៈតេឡេក្រាម https://t.me/EmployerChat។

ទន្ទឹមនឹងនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ

និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេសការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារចេញ-ចូលរោងចក្រសហគ្រាស, ការរក្សាគម្លាតសុវត្ថិភាពបុគ្គលនៅកន្លែងធ្វើការនិងកាត់បន្ថយការប្រមូលផ្តុំ កម្មករនិយោជិត, ការលាងសម្អាតដៃ និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ និងកន្លែងប្រើប្រាស់រួមគ្នា និងការតាមដានសុខភាពកម្មករនិយោជិត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមអធិការ ការងាររបស់ក្រសួងនឹងចុះធ្វើអធិការកិច្ចការងារ

ដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិតដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តទៅ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម