ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានពលរដ្ឋរបស់ខ្លួន ត្រូវចាកចេញពីអ៊ុយក្រែន ឲ្យបានឆាប់បំផុត
ក្រសួងការបរទេសអាមេរិក កំពុងស្នើឲ្យពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ត្រូវចាកចេញជាបន្ទាន់ ដោយក្រសួងបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរកម្រិត៤កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែកុម្ភៈ។
សេចក្តីណែនាំនោះបានព្រមានប្រជាជនអាមេរិក កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន និងព្រមានអ្នកនៅអ៊ុយក្រែនឲ្យចាកចេញ ដោយសារតែការគំរាមកំហែងនៃសកម្មភាពយោធារុស្ស៊ីកាន់តែខ្លាំងឡើង។
សេចក្តីណែនាំបន្តថា “មានរបាយការណ៍ជាបន្ត នៃការបង្កើនយោធារុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែន ដែលនេះបង្ហាញពីសក្តានុពលសម្រាប់សកម្មភាពយោធាដ៏សំខាន់ប្រឆាំងនឹងអ៊ុយក្រែន។
លក្ខខណ្ឌសន្តិសុខ ជាពិសេសនៅតាមព្រំដែនអ៊ុយក្រែន នៅតំបន់គ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី និងនៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី គឺមិនអាចទាយទុកជាមុនបានទេ និងអាចកើតឡើងដោយមានការជូនដំណឹងតិចតួចបំផុត”។
ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសអាមេរិកបានព្រមានថា រដ្ឋាភិបាលនឹងមិនអាចជម្លៀសប្រជាជនអាមេរិកបានទេ ប្រសិនបើរុស្ស៊ីវាយប្រហារ ហើយជំរុញឲ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ រៀបចំផែនការបន្ទាន់ ដែលមិនពឹងផ្អែកលើជំនួយពីរដ្ឋាភិបាលអាមេរិក។
លោកប្រធានាធិបតី ចូ បៃដិន បានប្រាប់គេហទំព័រ NBC News កាលពីថ្ងៃព្រហស្បតិ៍ថា “ពលរដ្ឋអាមេរិកគួរតែចាកចេញឥឡូវនេះ។ វាមិនដូចជាយើងកំពុងដោះស្រាយជាមួយអង្គការភេរវករទេ។ យើងកំពុងដោះស្រាយជាមួយកងទ័ពដ៏ធំបំផុតមួយនៅលើពិភពលោក”។
គួររម្លឹកឡើងវិញថា កាលពីខែមករា ក្រសួងការបរទេសអាមេរិក បានអនុញ្ញាតឲ្យបុគ្គលិកជួលដោយផ្ទាល់របស់សហរដ្ឋអាមេរិក ចាកចេញដោយស្ម័គ្រចិត្ត និងបានបញ្ជាឲ្យសមាជិកគ្រួសារដែលមានសិទ្ធិ ត្រូវចាកចេញពីស្ថានទូតនៅក្នុងទីក្រុង គៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CBS
ចុចអាន៖ អ៊ុយក្រែន ចោទរុស្ស៊ី បិទផ្លូវសមុទ្រ
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?