Connect with us

ព័ត៌មានអន្ដរជាតិ

សៀវភៅ​ជិត​ចេញ​ផ្សាយមួយ​ថា លោក ត្រាំ នៅ​តែ​បន្ត​ទាក់ទង​លោក គីម ជុងអ៊ុន 

បានផុស

នៅ

អតីត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រាប់​សហការី​ថា លោក​នៅ​តែ​បន្ត​ទំនាក់​ទំនង​ជា​មួយ​មេដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ដដែល ចាប់​តាំង​ពី​លោក​ចាក​ចេញពី​សេតវិមាន​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​​មួយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ ចំពេល​​ភាព​តាន​​តឹង​​នៅ​កូរ៉េ​ខាង​ជើង​​ជុំ​វិញ​ការ​បាញ់​សាក​ល្បង​មីស៊ីល​បន្ត​បន្ទាប់។

អ្នក​កាសែត​នៅ New York Times ស្ត្រី​ឈ្មោះ​ Maggie Haberman បាន​និយាយ​ថា ៖«ដូច​យើង​ដឹង​អីចឹង លោក​នៅ​មាន​ទំនាក់​ទំនង​នេះ»។ ព័ត៌មាន​នេះ​ត្រូវ​បាន​សរសេរ​​នៅ​ក្នុង​សៀវភៅ​ថ្មី​របស់​អ្នក​កាសែត​រូប​នេះ​ស្តីពី​លោក ត្រាំ ដែល​មាន​ចំណង​ជើង​ថា «The Confidence Man (បុរស​មាន​ទំនុក​ចិត្ត)»។

លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​ប្រកាស​យ៉ាង​ល្បី​ល្បាញ​កាល​ពី​ឆ្នាំ​២០១៨​ថា លោក និង លោក គីម ធ្លាក់​ក្នុង​អន្លង​ស្នេហ៍​ បន្ទាប់​ពី​មានលិខិត​ឆ្លើយ​ឆ្លង​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​ការ​ជួប​​​គ្នា​៣​ដង​ជា​មួយ​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​​បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​​​ឲ្យ​លះ​បង់​ចោល​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល។

ស្ត្រី​អ្នក​កាសែត Haberman បាន​និយាយ​ថា ការ​អះ​អាង​របស់​លោក ត្រាំ មិន​អាច​ផ្ទៀង​ផ្ទាត់​បាន​ទេ ហើយ​ប្រហែល​ជា​មិន​ពិត​ក៏​ថា​បាន។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា ៖«អ្វី​ដែល​លោក ត្រាំ ​មាន​ប្រសាសន៍ និង​អ្វី​​​កំពុង​​កើត​ឡើងពិត​ប្រាកដ​មិនមែន​ជា​រឿង​ដែល​តែង​តែ​​រីក​រាយ​​​​នោះ​ទេ ប៉ុន្តែ​លោក​បាន​កំពុង​ប្រាប់​ប្រជា​ជន​ថា លោក​​នៅ​តែ​រក្សា​ការ​ឆ្លើយ​ឆ្លង ឬ​ពិភាក្សា​មួយ​ចំនួន​ជា​មួយ លោក គីម ជុងអ៊ុន»។

ប្រការ​នេះ​មាន​ន័យ​ថា ជា​មេ​ដឹក​នាំ​បរទេស​តែ​ម្នាក់​គឺ​លោក ត្រាំ ដែល​បាន​និយាយ​ថា លោក​នៅ​បន្ត​ទំនាក់​ទំនង​ជា​មួយ។ អ្នក​ស្រី​បាន​បន្ថែម។

ជាមួយ​គ្នា​នេះ ក្រសួង​ការ​បរទេស​អាមេរិក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយជុំ​វិញ​ការ​លើក​ឡើង​ខាងលើ និងនៅ​ពេល​សួរ​ថា តើ​បាន​ដឹង​ពី​ការ​ទំនាក់​ទំនង​នោះ​ទេ? សេតវិមាន​មិន​ឆ្លើយ​តប​ភ្លាម​ៗ​ទេ។ ចំណែក​តំណាង​លោក​ ត្រាំ ម្នាក់​ក៏​មិន​អាច​​ទាក់​ទង​ដើម្បី​បំភ្លឺ​ដែរ។

ច្បាប់ Logan ឆ្នាំ​១៧៩៩​បាន​ហាម​ពលរដ្ឋ​អាមេរិក​ពី​ការ​ចរចា​ជា​លក្ខណៈ​ឯកជន​ជា​មួយ​រដ្ឋាភិបាល​បរទេស​ដោយ​គ្មាន​ច្បាប់​​អនុញ្ញាត​​​ត្រឹម​ត្រូវ។

អ្នក​ស្រី​ Jenny Town នាយកគម្រោង 38 North ស្តីពី​កូរ៉េ​ខាង​ជើង​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន បាន​និយាយ​ថា លោក ត្រាំ ល្បី​ខាង​បំផ្លើស ហើយ​សារ​ណា​មួយ​ដែល​លោក​បញ្ជូន​ទៅ​គ្រាន់​តែ​ជា​ការ​ស្វាគមន៍ និង​ប្រហែល​ជា​មិន​ត្រូវ​បាន​ទទួល​ផង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៥៤ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥៤ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម