ព័ត៌មានជាតិ
កម្ពុជាគ្រោងបើកច្រកទ្វារព្រំដែនអន្តរជាតិជាមួយថៃ មួយកន្លែងទៀត
រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបើកច្រកទ្វារអន្តរជាតិជាប់ព្រំដែនជាមួយប្រទេសថៃមួយកន្លែងទៀត ដែលស្ថិតនៅភូមិសាស្ត្រថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទីតាំងជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ ខណៈបច្ចុប្បន្នមានច្រកចំនួន ៧ រួចហើយ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពិនិត្យ គម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា កាលពីថ្ងៃទី១០ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា គម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃសំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា មុននឹងឈានដល់បើកច្រកនេះ រដ្ឋាភិបាលឱ្យសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរ។
សូមបញ្ជាក់ថា យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានច្រកទ្វារព្រំដែនអន្តរជាតិជាប់ជាមួយប្រទេសថៃចំនួន០៧ រួមមានច្រកទ្វារព្រំដែនអន្តរជាតិចាំយាមនៅខេត្តកោះកុង ច្រកទ្វារព្រំដែនអន្តរជាតិព្រំនៅខេត្តប៉ៃលិន ច្រកទ្វារព្រំដែនអន្តរជាតិដូងនៅខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីនៅខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅខេត្តបន្ទាយមានជ័យ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នៅខេត្តឧត្តរមានជ័យ និងច្រកទ្វារព្រំដែនអន្តរជាតិជាំនៅខេត្តឧត្តរមានជ័យ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល