Connect with us

ព័ត៌មានជាតិ

ស្នងការក្រុងភ្នំពេញ ណែនាំឱ្យប៉ូលិសចរាចរណ៍បញ្ឈប់ការចាប់ដៃយកលុយពីរថយន្តដឹកទំនិញតាមដងផ្លូវ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍គ្រប់គោលដៅទាំងអស់ ត្រូវបញ្ឈប់សកម្មភាពចាប់ដៃយកលុយពីរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗតាមដងផ្លូវតទៅទៀត។ លោកថា ការធ្វើបែបនេះ គឺវាល្មើសនឹងវិធានការច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នគរបាលចរាចរណ៍ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំប្រចាំខែមករា  និងទិសដៅបន្តប្រចាំខែកុម្ភ:របស់ផែនការងារចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ កុម្ភៈនេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសា​សន៍​ថា ចាប់ពីពេលនេះតទៅ ថ្នាក់ដឹកនាំ និងមន្ត្រីនៃការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវលុបបំបាត់ឲ្យបាននូវការចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗទៀត ហើយគ្រប់គោលដៅត្រួតពិនិត្យទាំងអស់ មិនត្រូវអនុញ្ញាតឲ្យមានរ៉ឺម៉កដឹកធ្យូង ដឹកសម្លៀកបំពាក់ ចូលទីតាំង ឬផ្លូវដែលសាលារាជធានីភ្នំពេញ បានធ្វើការហាមឃាត់ជាបន្តទៀតឡើយ។ ជាមួយគ្នានេះ លោកស្នងការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំប្រធានក្រុមគោលដៅបញ្ជាចរាចរណ៍ទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះរថយន្តធុនធំគ្រប់ប្រភេទដែលបើកបរចេញចូលខុសម៉ោងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកស្នងការ ក៏បានស្នើឲ្យមន្រ្តីនគរបាលចរាចរណ៍គ្រប់រូបធ្វើការពន្យល់ណែនាំ ចំពោះប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ឲ្យបានច្បាស់អំពីកំហុសរបស់ខ្លួន ជាមួយពាក្យសម្តី និងកាយវិការសមរម្យ ជាពិសេស រាល់ការផាកពិន័យត្រូវតែចេញបណ្ណផាកពិន័យឲ្យបានត្រឹមត្រូវតាមច្បាប់ ហាមមិនឲ្យមានការឈ្លោះប្រកែកជាមួយអ្នកស្រវឹងជោគជាំ ជាមួយអ្នកបង្កការអុកឡុកនៅទីកន្លែងកើតហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ទិដ្ឋភាពរួមរបស់សង្គម ត្រូវនាំបុគ្គលដែលប្រព្រឹត្តខុសទាំងនោះយកមកសួរនាំនៅអង្គភាព។

ទន្ទឹមនឹងនេះ លោកស្នងការ បានធ្វើការណែនាំដល់កម្លាំងចរាចរណ៍ទាំងអស់​ គ្រប់គោលដៅត្រូវទទួលខុសត្រូវខ្ពស់​បំផុត​ លើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ​ ជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ​ ជាពិសេស ត្រូវល្បាតចល័តជាប្រចាំតាមដងផ្លូវសំខាន់ៗ​ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ​ អន្តរជាតិ។​ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មុននឹងចេញ​ អនុវត្តការងារតាមគោលដៅ​ ត្រូវតែធ្វើការត្រួតពិនិត្យមើលឱ្យបានល្បាស់លាស់លើការស្លៀកពាក់​ ឱ្យបានត្រឹមត្រូវ​ ស្អាតបាត​ ស័កិ្តសមជាកងកម្លាំងនរបាលជាតិ​។ លោកស្នងការ ក៏បានណែនាំដល់គ្រប់អង្គភាពទាំងអស់ ត្រូវតាមដានរាល់ព័ត៌មាន ប្រមូលព័ត៌មាន និងសង្ខេបមកឲ្យអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការបកស្រាយ ឆ្លើយតប និងផ្តល់ព័ត៌មានបន្តទៅតាមសារព័ត៌មានផ្សេងៗ ដើម្បីផ្សព្វផ្សាយបន្ត ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៤ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

សេដ្ឋកិច្ច៨ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ២១ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

Sokha Hotels

ព័ត៌មានពេញនិយម