Connect with us

ព័ត៌មានជាតិ

ប្រាសាទគូរ​មាន​អណ្ដូងទឹក​អម្រឹត​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​រក្សាទុក​តាមជំនឿ​ព្រះពុទ្ធសាសនា

បានផុស

នៅ

អណ្តូងទឹកអម្រឹតនៅតំបន់ប្រាសាទគូរត្រូវបាន ប្រជាពលរដ្ឋនៅភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងនាំគ្នាសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់ការអភិរក្ស និងបានធ្វើបុណ្យតាមប្រពៃណីនិងជំនឿ សាសនានៅមុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងចូលមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អន យ៉ន ប្រជាពលរដ្ឋរស់នៅភូមិនេះបានបញ្ជាក់ថា មុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ បងប្អូននៅតំបន់នេះ តែងតែនាំគ្នាមកបោសសំអាតទីកន្លែងអណ្តូងទឹកអម្រឹតនេះ ដើម្បីរៀបចំធ្វើពិធីផ្សេងៗទៅតាមទំលាប់ពីដូនតាមក។

លោកស្រីបញ្ជាក់ថា ប្រជាពលរដ្ឋនៅមានជំនឿថានៅពេលបានមកប្រារព្វធ្វើពិធីបុណ្យម្តងៗតែងតែផ្តល់សេចក្តីសុខ សប្បាយដល់កូនចៅនិងដំណាំដាំដុះ ក៍បានភោគផលច្រើនដែរ អញ្ចឹងចង់ឲ្យស្តារឡើងវិញ ដើម្បីប្រជាពលរដ្ឋ នៅភូមិឃុំនេះគោរពបូជា សុំសេចក្តីសុខសេចក្តីចម្រើនសម្រាប់កូនចៅទៅអនាគត់ទៀត។

លោក ខាំ អ៊ីនបានបញ្ជាក់ថា ប្រពៃណីនេះមានតាំងពីដើមមកមែន គ្រាន់តែបច្ចុប្បន្ននៅមិនទាន់មានអ្នកមករៀបចំអភិរក្សនិងគ្រប់គ្រងឲ្យបានត្រឹមត្រូវនៅឡើយ ទើបបងប្អូនប្រជាពលរដ្ឋចេះតែនាំគ្នាមកសំអាត ដើម្បីឲ្យកូនចៅជំនាន់ក្រោយរៀនធ្វើតាម។

លោកអះអាងថា កិច្ចការងារនេះលោកចង់ឲ្យអាជ្ញាធររួមគ្នាជាមួយមន្ទីរពាន់ពន្ធ័រួមនិងព្រះសង្ឃរៀបចំគណៈកម្មការគ្រប់គ្រង ដើម្បីអភិវឌ្ឍន៍តំបន់ប្រសាទសំរាប់បំរើឲ្យវិសយ័ទេសចរណ៍ផងនិងរក្សារបាននូវប្រពៃណីផង។

អណ្ដូងអម្រឹតនេះនៅខែប្រាំងក៏មានទឹកថ្លា នៅពេលចូលឆ្នាំម្តងៗត្រូវបានគេធើវិធីគោរពបូជានិងសុំទឹកមន្តច្រកដបយកមកផ្ទះប្រស់ព្រំដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន។

លោកឈឹមសារឿន អតីតប្រធានការិយាល័យធម្មការនិងសសាសនាស្រុកសេសានបានបញ្ជាក់ថា៖បងប្អូនប្រជាពលរដ្ឋនៅរក្សាបាននូវជំនឿនេះគឺយើងអាចរក្សាបាននូវមរតកដូនតាបានបន្សល់ទុកដូចជាប្រាសាទគូនេះ មានលក្ខណៈអំណោយ​ផលអាចបង្កើតជាតំបន់អេកូទេសចរណ៍បែបវប្បធ៌មដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចដល់គ្រួសារប្រជាពលរដ្ឋរស់តាមតំបន់ឲ្យមានភាពប្រសើរឡើងតាមរយៈភ្ញៀវទេសចរមកទស្សនា។

លោក បានអំពាវនាវឲ្យមានដៃគូឯកជននៅក្នុងស្រុកមកជួយរៀបចំទីនេះ ឲ្យក្លាយទៅជាកន្លែងកំសាន្ត  ដើម្បីអភិរក្ស នូវធនធានធម្មជាតិ ទប់ស្កាត់ការកាប់ព្រៃរានយកដី ការកាប់បំផ្លាញព្រៃឈើ ដោយផ្តោតទៅលើការថែរក្សាប្រាសាទគូនេះ។

តំបន់នេះមានវត្ថុបុរាណបន្សល់ទុកតាំងពីសម័យដើមមែន ដូចជាទួលប្រាសាទ សំណាកថ្មធំៗ ទីកន្លែងបន់ស្រន់ស្មុំកូន អណ្តូង៩តឹកមិនរីងត្រជាក់ដូចទឹកអម្រឹតរណ្តៅកំណប់មាសកែវកងជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៤ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

សេដ្ឋកិច្ច៨ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ២១ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

Sokha Hotels

ព័ត៌មានពេញនិយម