សុខភាព
វដ្ដរដូវអាចប្រែប្រួលទៅតាមវ័យ ស្រីៗយើងគួរដឹង
ពិតណាស់ រាងកាយស្រីៗយើងប្រឈមនឹងការប្រែប្រួលជាច្រើន រួមទាំងពណ៌សក់ ស្បែក ក៏ដូចជាវដ្ដរដូវផងដែរ។ ការបញ្ចេញឈាម និងជាលិកាពីក្នុងស្បូន ត្រូវបានកំណត់ដោយអ័រម៉ូន ហើយកម្រិតអ័រម៉ូនក្នុងរាងកាយទាំងនោះ មានការប្រែប្រួលទៅតាមវ័យរបស់យើង។ ដូច្នេះហើយ ការមករដូវក៏មានការប្រែប្រួលដូចគ្នា។

វដ្ដរដូវធម្មតាមានលក្ខណៈយ៉ាងម៉េចខ្លះ?
- វដ្ដរដូវមានរយៈពេលពី២៤ ទៅ៣៥ថ្ងៃ
- ការធ្លាក់ឈាមប្រចាំខែមានចន្លោះពី៤ ទៅ៨ថ្ងៃ
- បរិមាណឈាមរដូវមិនលើស៨០មិល្លីលីត្ររ ប៉ុន្តែបើយើងត្រូវផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់មួយម៉ោងម្ដង ក្នុងរយៈពេលពីរម៉ោងជាប់គ្នា នេះអាចជាកត្តាដែលគួរឲ្យបារម្ភ។
វដ្ដរដូវក្មេងស្រីជំទង់
ជាទូទៅ ក្មេងស្រីជំទង់ចាប់ផ្ដើមមានរដូវនៅអាយុ១២ឆ្នាំ ប៉ុន្តែការមករដូវមិនទៀងទាត់ឡើយ នៅអំឡុងពេលនេះ។ ជាក់ស្ដែង ក្មេងស្រីជំទង់ត្រូវរង់ចាំរហូតដល់៣ឆ្នាំ ដើម្បីឲ្យវដ្ដរដូវមកទៀងទាត់វិញ។
វដ្ដរដូវនៅវ័យ២០ឆ្នាំ
ការប្រើថ្នាំពន្យារកំណើតម្ដងម្កាល ឬផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការពន្យារកំណើត អាចធ្វើឲ្យមានការប្រែប្រួលលំហូរ ឬរយៈពេលនៃការមករដូវ។ យ៉ាងណាមិញ ការបាត់រដូវក្នុងវ័យនេះ អាចជាសញ្ញានៃការមានផ្ទៃពោះ ឬក៏បណ្ដាលមកពីបញ្ហាស្រ្តេស។ ក្នុងករណីខ្លះ ការបាត់រដូវក៏អាចបង្កឡើងដោយការហាត់ប្រាណលើសកម្រិត ឬវិបត្តិនៃការញ៉ាំអាហារ ផងដែរ។
វដ្ដរដូវនៅវ័យ៣០ឆ្នាំ
មិនថាយើងអាយុប៉ុន្មានឡើយ បើស្រីៗយើងធ្លាប់មានកូន នោះរដូវអាចប្រែប្រួលបន្ទាប់ពីមានផ្ទៃពោះ។ គ្នាយើងខ្លះអាចប្រឈមនឹងការមករដូវច្រើនជ្រុល មានរយៈពេលយូរ ឬឈឺចាប់ នៅក្រោយពេលសម្រាលកូនរួច។ ទន្ទឹមនឹងនេះដែរ ស្រីៗជាច្រើនមិនមករដូវ នៅអំឡុងពេលបំបៅដោះកូនឡើយ។ នៅពេលដែលចូលដល់វ័យជិត៤០ឆ្នាំ គ្នាយើងអាចមករដូវមិនសូវញឹកញាប់ ឬតិចជាងធម្មតា។

វដ្ដរដូវក្រោយវ័យ៤០ឆ្នាំ
ក្នុងវ័យ៤០ឆ្នាំ ការផលិតអ័រម៉ូន Estrogen នឹងមានការថយចុះ ដែលធ្វើឲ្យយើងមករដូវតិចជាងមុន និងមានរយៈពេលខ្លីជាងមុន។ ការអស់រដូវកើតឡើងនៅពេលដែលរដូវរាំងរយៈពេល១២ខែជាប់ៗគ្នា។ ស្ត្រីភាគច្រើនអាចនឹងអស់រដូវនៅវ័យជិត ៥០ឆ្នាំ ឬចាប់ពី៥០ឆ្នាំឡើងទៅ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ