Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឱ្យពង្រឹងវិធានការបង្ការជំងឺកូវីដ-១៩ អំឡុង ទិវាក្តីស្រឡាញ់

បានផុស

នៅ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋ ស្ដីពីការពង្រឹងវិធានការការពារការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្តីស្រលាញ់ ១៤ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ បងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវជន យុវនារី ទោះបីជាមិនមែនជាប្រពៃណីរបស់ខ្មែរ តែនឹងអាចមានការជួបជុំគ្នាដើរកម្សាន្ត ឬបរិភោគអាហាររួមគ្នាជាដើម នាទិវានៃក្តីស្រលាញ់ ដែលជាទំនៀមទម្លាប់របស់បរទេស ដើម្បីចែករំលែកសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក ចំពោះក្រុមគ្រួសារ មាតាបិតា លោកតាលោកយាយ ញាតិមិត្ត មិត្តភក្តិ គូស្វាមី ភរិយា និងគូសង្សារ ដែលសកម្មភាពនេះ អាចបង្កជាហានិភ័យខ្ពស់ នាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជាពិសេសវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទវីរុសឆ្លងលឿនជាងប្រភេទមុនៗ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវជន-យុវនារី សូមមេត្តាបន្តការប្រុងប្រយ័ត្នខ្ពស់នូវលទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ ដែលកំពុងតែចរាចរនៅក្នុងសហគមន៍យើង និងអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានម៉ត់ចត់តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសម្លេងនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានក្រើនរំលឹកអំពីការការពារខ្លួនរបស់បុគ្គល ដោយសារមានការកើនឡើង នៃការចម្លងជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមក្រុង នៅកម្ពុជា ដែលជាក្តីព្រួយបារម្ភរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យមានការកាត់បន្ថយការជួបជុំក្នុងទ្រង់ទ្រាយធំ ឬការជួបជុំដែលមិនចាំបាច់នានា ព្រមទាំងត្រូវបន្តអនុវត្តន៍វិធាន ការសុខាភិបាលឱ្យបានពេញលេញ និងហ្មត់ចត់នៅគ្រប់សកម្មភាពរបស់បងប្អូន។

ការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រង ភាគច្រើនកើតមាននៅក្នុងចំណោមក្រុមមនុស្ស ដែលមានការជួបជុំគ្នាច្រើន ហើយមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានាការសុខាភិបាលត្រឹមត្រូវ ដែលបង្កជាឱកាសធ្វើឱ្យមានការចម្លងបន្តគ្នា ហើយពួកគាត់អាចនាំយកវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទៅចម្លងបន្តដល់ក្រុមគ្រួសារ ជាពិសេសជនងាយរងគ្រោះនៅក្នុងគ្រួសាររបស់គាត់ ដូចជាមនុស្សវ័យចាស់ អ្នកមានជំងឺប្រចាំកាយជាដើម ដែលអាចបង្កជាហានិភ័យកាន់តែខ្លាំងអាចបណ្តាលឱ្យមានការកើនឡើងករណីឈឺធ្ងន់ ត្រូវការសម្រាកពេទ្យ និងស្លាប់ជាដើម។

ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដ៏ទទូចដល់បងប្អូនសាធារណជនទាំងអស់ ជាពិសេសយុវជន-យុវនារី សូមរួមគ្នាចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៍យើងដោយការទទួលខុសត្រូវលើគ្រប់សកម្មភាពនៃការរស់នៅរបស់បងប្អូន និងត្រូវប្រែក្លាយថ្ងៃនោះ ជាថ្ងៃបង្ហាញការចូលរួម និងការយកចិត្តទុកដាក់ក្នុងការការពារមនុស្សជា ទីស្រឡាញ់របស់ខ្លួន ពីការឆ្លងវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមក្រុង ដោយបន្តអនុវត្តវិធានការ សុខាភិបាលរួមមាន៖ ត្រូវកាត់បន្ថយជាអតិបរមានូវការជួបជុំគ្នាច្រើន និងញឹកញាប់ បន្តអនុវត្តវិធានការ៣ការពារ (ពាក់ម៉ាស់ត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សអ៊ូអរច្រើន កុំទៅកន្លែងមានមនុស្សនៅជិតៗ ឬកៀកគ្នា កុំទៅកន្លែងបិទជិត) និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដួសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា។

ក្រសួងសុខាភិបាល សូមលើកទឹកចិត្ត និងជំរុញឱ្យក្រសួងព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជួយធ្វើការអប់រំសុខភាព និងផ្សព្វផ្សាយនូវវិធានការការពារខ្លួនពីការចម្លងវីរុស អូមីក្រុងនេះ ដល់ប្រជាជនទាំងអស់នៅទូទាំងប្រទេស ទៅតាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីចូលរួមទប់ស្កាត់នូវការផ្ទុះចេញការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ នាថ្ងៃដែលអាចមានការជួបជុំខាងមុខនេះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម