Connect with us

ព័ត៌មានជាតិ

អាជីវកម្មខ្លះព្រួយបារម្ភផ្អាកដំណើរការជាថ្មី ក្រោយអូមីក្រុង ឆ្លងរាលដាលកើនឡើង

បានផុស

នៅ

ឥទ្ធិពលនៃការឆ្លងរាលជំងឺកូវីដ-១៩ មានការកើនឡើងវិញ នៅកម្ពុជា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាក់ស្តែងនៅថ្ងៃទី ១១ ខែ កុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងថ្មីចំនួន ២៧៤នាក់ ដែលជាវីរុសបំប្លែងថ្មីអូមីក្រុងទាំងអស់។

សន្ទុះនៃការឆ្លងរាលដាលកើនឡើងនេះ ធ្វើឲ្យអាជីវកម្មមួយចំនួន កំពុងមានការព្រួយបារម្ភ ដូចជា អាជីវកម្មក្លឹបហាត់ប្រាណ ខារ៉ាអូខេ(KTV) បៀរហ្កាឌិន ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងហាងលក់សម្លៀកបំពាក់ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងក្លឹបហាត់ប្រាណ និងអាងហែលទឹកភូមិគ្រឹះចោមចៅ កញ្ញា នី ស្រីនុត បានប្រាប់កម្ពុជាថ្មីថា ក្លឹបហាត់ប្រាណ និងអាងហែលទឹកភូមិគ្រឹះចោមចៅ ទើបតែដំណើរការឡើងវិញបានជាង២ខែប៉ុណ្ណោះ។ កញ្ញាសម្តែងការព្រួយបារម្ភ ពីវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពុងមានសន្ទុះនៃការឆ្លងរាលដាលកើនឡើង។ បារម្ភដោយសារ អាជីវកម្មក្លឹបហាត់ប្រាណ ជាកន្លែងប្រមូលផ្តុំមនុស្ស ងាយនឹងធ្វើឲ្យជំងឺនេះ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតលឿន។ ទោះយ៉ាងណា កញ្ញា ស្រីនុត បានឲ្យដឹងថា ក្លឹបហាត់ប្រាណ និងអាងហែលទឹកភូមិគ្រឹះចោមចៅ បានអនុវត្តតាមគោលការរបស់ក្រសួងសុខាភិបាល ដោយមានដាក់អាល់កុល ត្រួតពិនិត្យកំដៅ និងពិនិត្យកាតចាក់វ៉ាក់សាំង រាល់អតិថិជនគ្រប់រូបដែលចូលក្នុងក្លឹប។

ចំណែកអ្នកនាង ជា ផេចគីម ម្ចាស់ហាងលក់សម្លៀកបំពាក់ម៉ាក់ជេនណា នៅផ្សារសាលាលេខប្រាំ បានលើកឡើងថា ជំងឺកូវីដ-១៩ ធ្វើឲ្យរងផលប៉ះពាល់ដល់ការលក់ដូរជាខ្លាំង។ ដោយសារជំងឺកូវីដ បានថមថយឥទ្ធិពលកន្លងទៅ អ្នកនាង ផេចគីម បាននាំចូលសម្លៀកបំពាក់ជាច្រើន ដើម្បីត្រៀមលក់ជូនអតិថិជនទិញយកទៅចូលរួមពិធីផ្សេងៗ ក្រោយរាជរដ្ឋាភិបាលបើឲ្យដំណើរការឡើងវិញ។ ប៉ុន្តែស្ថានភាពមានការប្រែប្រួលដោយសារជំងឺកូវីដ ចាប់ផ្តើមបង្កើនឥទ្ធិពលនៃការឆ្លង ដែលជាហេតុធ្វើឲ្យម្ចាស់អាជីវកររូបនេះ មានការព្រួយបារម្ភពីភាពរអាក់រអួលនៃដំណើរការរកស៊ីជាថ្មី។

ក្រោយមានការឆ្លងរាលដាលវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង កើនឡើង ក្រសួងទេសចរណ៍បានរិតបន្តឹងការជួបជុំឡើងវិញ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

នៅក្នុងលិខិតចុះថ្ងៃទី ០៨ ខែកុម្ភៈ ក្រសួងទេសចរណ៍ បានណែនាំដល់រដ្ឋបាលរាជធានីខេត្ត ឲ្យរៀបចំយន្តការរត្រួតពិនិត្យ និងតាមដានអនុវត្តវិធានការ ៣ការពារ ៣កុំ ជាពិសេសអាជីវកម្មដែលប្រឈមខ្ពស់ មានដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិនជាដើម។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ តម្រូវឲ្យបុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់គ្នា និងគ្រប់ដូស ត្រូវពាក់ម៉ាស់ និងលាងដៃជាប្រចាំ។ ត្រូវពិនិត្យកាតចាក់វ៉ាក់សាំង និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE និងវាស់កម្តៅ បាញ់អាល់កុលមុនអនុញ្ញាឲ្យចូលក្នុងបរិវេណអាជីវកម្ម។ ត្រូវរក្សាគម្លាតសុវត្ថិភាព កំណត់ចំនួនមនុស្ស ឲ្យសមាមាត្រទៅនឹងទំហំអាជីវកម្ម គ្រប់មូលដ្ឋានអាជីវកម្ម មិនត្រូវជួបជុំផឹកស៊ី កម្សាន្តសប្បាយប្រាសចាកពីការណែនាំរបស់ក្រសួងសុខាភិបាលជាដាច់ខាត៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សប្តាហ៍​ទី២ នាមីនា ផ្លូវ​ថ្មើរជើង (Walk Street) មាន​ល្ខោនខោល របាំ​ប្រពៃណី របាំវាយក្រាប

សន្តិសុខសង្គម២៧ នាទីutes មុន

នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយឆក់កាបូបស្ត្រីជនបរទេសបានសម្រេច

ព័ត៌មានជាតិ២៨ នាទីutes មុន

សមាគមគ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេចតេជោ (TYDA) ចុះពិនិត្យ និង​ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋ​សរុប ៤.២២៣ករណី

សន្តិសុខសង្គម៤២ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)

ក្រុងដូនកែវ
ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ

Sokha Hotels

ព័ត៌មានពេញនិយម