Connect with us

សន្តិសុខសង្គម

Update៖ លំអិតករណីអគ្គិភ័យឆេះផ្ទះនៅសង្កាត់ស្ទឹងមានជ័យទី៣

បានផុស

នៅ

​ផ្ទះ​បើក​ជួសជុល​ម៉ូតូមួយកន្លែង ត្រូវ​អគ្គីភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់​គ្មាន​សល់ទាំង​ផ្ទះ និង​ទ្រព្យសម្បត្តិ​ដែល​មាននៅ​ខាងក្នុង បង្កអោយមាន​ការភ្ញាក់ផ្អើល​ជាខ្លាំងនៅវេលា​ម៉ោង​១៣និង​៤០​នាទី​ថ្ងៃទី​១១ ខែ​កុម្ភះ ឆ្នាំ​២០២២ នៅតាម​បណ្តោយ​ផ្លូវ​ទ្រុងមាន់ ស្ថិតក្នុង​ភូមិ​ទ្រា​៤ ក្នុង​សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ផ្ទះ​រងគ្រោះជា​ប្រភេទ​សំណាង​សង់​ពី​ដែក​ប្រក់ស​ង្ក័​សី មាន​ទំហំ​ប្រមាណ៤​ម៉ែត្រ គុណ​៦​ម៉ែត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មានអោយដឹងថា នៅមុន​កើតហេតុ ម្ចាស់ផ្ទះ​មិនបាន​នៅ​នោះទេ ដោយបាន​ចេញទៅ​ក្រៅ ហើយ​ចាក់សោរ​ចោល ។ លុះដល់​វេលា​កើតហេតុ ក៏​ស្រាប់​តែមាន​សម្លេង​ផ្ទុះ និង​មាន​អណ្តាតភ្លើង លាយ​លំ​ជាមួយ​ផ្សែង​ខ្មួរ​ខ្មាញ់​ហ៊ុយ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោ​សន្ធៅ​តែម្តង បង្កអោយ​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ដល់​បងប្អូន​ពលរដ្ឋ​ក្បែរ​ខាង ជួយ​ទាក់ទង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ហើយ​នោះ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន មាន​ខាង​សង្កាត់ កម្លាំង​នគរបាល និង​កម្លាំង​កង​អាវុធហត្ថ រួមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ ។

ក្រោយ​ការខិតខំ​អន្តរាគមន៍ ប្រមាណ​ជិត​១​ម៉ោង​រួចមក អណ្តាតភ្លើង​ត្រូវបាន​រលត់​សូន្យសុង​ទៅវិញ​១០០​ភាគរយ ដោយបាន​បំផ្លាញ​ផ្ទះ​ខាងលើ អស់​ហ្មត់​ទាំងស្រុង និង​បាន​រាលដាល​ទៅផ្ទះ​បើក​អាជីវកម្ម​ធ្វើ​ស្លាក​យីហោ នៅជាប់​នោះ រង​ការខូចខាត​អស់​មួយ​ចំហៀង​ផ្ទះ​ផងដែរ ។

ក្នុងករណី​នេះដែរ សមត្ថកិច្ច​ជំនាញបាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ អស់​សរុប​០៨​គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ។

ជុំវិញហេតុការណ៍​ដដែល​នេះ បើតាម​ការ​អោយដឹងពី​បុរស​ជា​ម្ចាស់ផ្ទះ ( ផ្ទះជួល​គេ ) បាន​បញ្ជាក់ថា នៅមុន​កើតហេតុ រូបគាត់ បាន​យក​គ្រឿង​ម៉ាស៊ីន​ម៉ូតូ​ទៅ​ជួសជុល​នៅ​អូរ​ឬ​ស្សី ដោយ​ចាក់សោ​ទ្វារផ្ទះ​ចោល ។ ហើយ​មុននឹង​ចេញទៅ​ខាងក្រៅ​នោះ គាត់​ក៏បាន​បិទ​ប្រព័ន្ធ​អគ្គិសនី​ផ្សេងៗ​នៅក្នុង​ផ្ទះ​ទៅ​ហើយ​ដែរ ស្រាប់តែ​ត្រឡប់មកវិញ ក៏​ឃើញ​ផ្ទះ​ត្រូវ​ឆេះ​តែម្តងទៅ ។

ប្រភពបន្តថា នៅក្នុង​ផ្ទះ​ក៏មានធុង​ហ្គាស​ធំ​មួយ​ដែរ សម្រាប់​ប្រាស់​ចម្អិន​ដាំ​ស្លរ​ម្ហូបអាហារ​ហូប ប៉ុន្តែ​មុន​ចាកចេញ​ទៅខាង​ក្រៅ ក៏បាន​បិទ​ធុង​ហ្គាស​ដូចគ្នា តែ​មិនដឹងថា​យ៉ាង​មិច បាន​ជាមាន​ភ្លើង​អាច​ឆាបឆេះ​បាន​បែប​នេះនោះ ។

បច្ចុប្បន្ន​បុរស​ជា​អ្នក​ជួល​ផ្ទះ​ខាងលើ ស្នាក់នៅ​ជាមួយ​ប្រពន្ធ ដែលជា​កម្ម​ការ​នី​រោងចក្រ ដោយមាន​កូន​២​នាក់ តែ​ត្រូវបាន​យកទៅ​ផ្ញើ​នឹង​ឪពុកម្តាយ នៅឯ​ស្រុកកំណើត ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៧ នាទី មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម