នយោបាយ
ព្រះអង្គម្ចាស់ ចក្រាវុធ ប្រកាសការពារគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យបានគង់វង្សជាអមតៈ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលទើបត្រូវបានជ្រើសតាំង ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កាលពីពេលថ្មីៗនេះ បានប្រកាសការពារគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យបានគង់វង្សជាអមតៈ។
ការប្រកាសនេះ គ្រាដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានយាងជួបសំណេះ សំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ជារចនាសម្ព័ន្ធ ពេលព្រឹក ក្នុងស្រុកព្រៃនប់ និងពេលរសៀល នៅទីស្នាក់ការគណបក្ស ក្រុងព្រះសីហនុ។
នៅក្នុងឱកាសនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានថ្លែងនូវការកោតសរសើរ ចំពោះទឹកចិត្តដ៏អង់អាចក្លាហាន របស់សហជីវិន-សហជីវិនី ដែលបានចូលរួមយ៉ាងសកម្ម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងបានដង្ហែតាមសម្តេចក្រុមព្រះ ជារៀងរហូតមក។
ជាមួយគ្នានេះ ក្នុងឋានៈព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បន្តពីព្រះបិតារបស់ព្រះអង្គ នឹងការពារគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យបានគង់វង្សជាអមតៈ។ បន្ថែមពីលើនេះ ព្រះអង្គ ក៏បានបន្តអំពាវនាវ ឲ្យបានថ្នាក់ដឹកនាំក្នុងខេត្ត ត្រូវប្រមែលប្រមូលអ្នករាជានិយម អ្នកសីហនុនិយម អ្នករណឫទ្ធិនិយម រួបរួមគ្នា សាមគ្គីគ្នា ដើម្បីគណ បក្សហ៊្វុនស៊ិនប៉ិច ទទួលបានការគាំទ្រសាជាថ្មី៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង