ព័ត៌មានជាតិ
ម៉ូតូ០៣គ្រឿងព្រលះគ្នា បង្កឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល៣នាក់
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ឋិតលើផ្លូវជាតិលេខ៥ ភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងម៉ូតូបីគ្រឿង បានបុកគ្នា ខណៈម៉ូតូ១គ្រឿងក្នុងចំណោមទាំង៣នោះ បានបត់ឆ្វេងឆ្លងផ្លូវមិនមើលមុនក្រោយ កាលពីវេលាម៉ោង០៩និង១៥នាទីនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូហុងដាឌ្រីមC១២៥ពណ៌ខ្មៅសេរី២០១៨ពាក់ស្លាកលេខបាត់ដំបង1AB.7831 បានបើកបរពីទិសខាងត្បូងទៅជើងលុះដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវជាតិ ដោយមិនប្រយ័ត្នស្រាប់តែមានម៉ូតូហុងឌ្រីមC១២៥ពណ៌ខ្មៅសេរី២០១៥ ពាក់ស្លាកលេខសៀមរាប1Q.8387 ដែលកំពុងធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនផង បានបុកម៉ូតូកំពុងឆ្លងពេញទំហឹងរួចជម្រុលទៅគន្លងផ្លូវខាងឆ្វេងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមC១២៥ពណ៌ខ្មៅសេរី២០១១ ពាក់ស្លាកលេខបាត់ដំបង1J.3986បង្កឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់និងស្រាល។

ចំណែកអ្នករងគ្រោះ ក្នុងហេតុការខាងលើនេះរួមមាន៖ ១. អ្នកបើកបម៉ូតូសេរី២០១៨ឈ្មោះ ធា សំណាង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង របួសស្រាល(ពាក់មួកសុវត្ថិភាព)។ ២. អ្នកបើកម៉ូតូសេរី២០១៥ឈ្មោះ ឆៃ ប៊ុនថៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានស្លាប់នៅកន្លែងកើតហេតុ(ពាក់មួកសុវត្ថិភាព)។ ៣. អ្នករួមដំណើរឈ្មោះ ប្រាក់ កន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង របួសស្រាល(ពាក់មួកសុវត្ថិភាព)។ ៤. អ្នកបើកម៉ូតូសេរី២០១១ ឈ្មោះ សុង ណារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង របួសធ្ងន់(មិនពាក់មួកសុវត្ថិភាព)។


ក្រោយពីសមត្ថកិច្ចអន្តរាគមន៍សាកសពជនរងគ្រោះម្នាក់ បានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យនិងអ្នករងរបួស៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក ផងដែរ។ ដោយឡែកម៉ូតូទាំង០៣គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្ត រង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ និងរថយន្ដមួយគ្រឿង ករណីដឹកជញ្ជូន ឈើខុសច្បាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ