KPT+
ឥរិយាបថ ៥ របស់បុរស បញ្ជាក់ថា គេស្រលាញ់នាងពិត មិនមែនលេងសើច
មាននារីជាច្រើន នៅតែមានចម្ងល់ក្នុងចិត្ត ប៉ុន្តែខ្លាចមិនហ៊ានសួរដៃគូ ថាគេស្រលាញ់ខ្លួនពិតមែន ឬលេងសើច។ ពេលខ្លះ មើលត្រឹមកាយវិការ គឺមិនដឹង សមខាងបុរសមិនសូវពូកែវោហារផ្អែមផង នាងក៏គិតថា គេមិនបានស្រលាញ់នាងពិតឡើយ។
យ៉ាងណាមិញ ផ្អែកលើហេតុផលខ្លះៗក្នុងន័យស្នេហា ប្រសិនបើចង់ដឹងថា បុរសនោះពិតជាស្រលាញ់អ្នកមែន គេនឹងធ្វើរឿង ៥ យ៉ាងនេះ ដើម្បីបង្ហាញពីការស្រលាញ់មិនខាន។
១ គាត់ស្រឡាញ់អ្នក ព្រោះដឹងថា អ្នកជានរណា មិនមែនរូបរាងទេ
យុវនារីជាច្រើន ប្រហែលជានិយាយថាលែងជឿ លើរឿងបែបនេះទៀតហើយ។ បុរសត្រូវតែចូលចិត្តភាពស្រស់ស្អាតរបស់នារីៗ។ នោះគ្រាន់តែជាការពិតពាក់កណ្ដាលប៉ុណ្ណោះ។ ព្រោះភាពស្រស់ស្អាត មិននៅជាមួយយើងអស់មួយជីវិតឡើយ។ ប៉ុន្តែអ្វីដែលអ្នកមាន នឹងនៅជាមួយជានិច្ច ហើយនោះ ជាផ្នែកដែលមិនអាចមើលឃើញដោយភ្នែក។ ប៉ុន្តែត្រូវតែប៉ះបេះដូង ពេលដែលបុរសទាក់ទង ហើយគាត់លង់ស្នេហ៍នឹងអ្នក។
២ គាត់នឹងការពារនាង
បុរសដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ នឹងការពារមនុស្សជាទីស្រលាញ់របស់គាត់។ គាត់មិនអនុញ្ញាតឲ្យនរណាម្នាក់ ធ្វើបាបមនុស្សជាទីស្រឡាញ់របស់គាត់ ទាំងដោយការបង្ខំ ឬដោយពាក្យសម្ដី។ ប្រសិនបើមានគេឈ្លានពាន មនុស្សដែលគាត់ស្រឡាញ់ គាត់នឹងចេញទៅការពារនាងភ្លាមៗ។
៣ នៅពេលដែលគាត់ស្រលាញ់អ្នក គាត់នឹងស្តាប់យោបល់
បុរសដែលផ្ដល់ក្តីស្រលាញ់ទាំងអស់របស់ខ្លួន ទៅនារីដែលខ្លួនស្រលាញ់ នឹងគោរពមនុស្សដែលគាត់ស្រឡាញ់ជានិច្ច។ គាត់តែងតែស្ដាប់យោបល់របស់នាង ទោះបីជាបញ្ហានោះ មិនមែនរបស់គាត់ក៏ដោយ គាត់នឹងស្តាប់ ហើយផ្លាស់ប្ដូរគំនិតជាមួយគូស្នេហ៍ឲ្យបានត្រឹមត្រូវ ដោយមិនព្យាយាមដណ្ដើមយកគំនិតរបស់ខ្លួន ឬត្រួតត្រាគំនិតរបស់មនុស្សជាទីស្រឡាញ់ឡើយ។
៤ គាត់នឹងរីករាយជួយពេលនាងមានទុក្ខលំបាក
បុរសម្នាក់ដែលមានស្នេហា តែងតែឲ្យតម្លៃស្នេហារបស់គាត់។ ប្រសិនបើមនុស្សដែលគាត់ស្រឡាញ់ត្រូវការជំនួយ គាត់នឹងមិនស្ទាក់ស្ទើរ ក្នុងការចាកចេញពីអ្វីដែលនៅពីមុខគាត់នោះទេ។ ព្រោះគាត់យកមនុស្សដែលគាត់ស្រលាញ់ ជាអាទិភាពទីមួយក្នុងជីវិត។
៥ គាត់ឲ្យនាងរស់នៅក្នុងជីវិត ដែលនាងមាន
ចន្លោះរវាងដៃគូ គឺជាសារៈសំខាន់នៃទំនាក់ទំនងយូរអង្វែង។ បុរសជាច្រើន តែងតែទាមទារពេលវេលាពីស្ត្រី។ រហូតដល់នាងក្លាយជាមនុស្សមិនមែនជាខ្លួនឯង ប៉ុន្តែប្រសិនបើបុរសនោះពិតជាស្រឡាញ់អ្នក គាត់នឹងទុកឲ្យអ្នកមានកន្លែងទំនេរ ហើយអាចរស់ក្នុងនាមជានាងដដែល។ ពេលវេលាដែលបានចំណាយជាមួយគ្នា គាត់ក៏នឹងប្រើវាឲ្យបានពេញលេញសម្រាប់អ្នកដែរ។
ទោះយ៉ាងណា នេះគ្រាន់តែភាពជាក់ស្ដែងដែលគូស្នេហ៍គេស្រលាញ់គ្នាពិត តែងគិតអនាគតជាមួយគ្នា គេតែងធ្វើដើម្បីគ្នា (ទោះមានឧបសគ្គ)។ មនុស្សស្រលាញ់គ្នា គេមិនទុកគ្នាចោល គេមិនឲ្យម្ខាងៗទៀតឈឺចាប់ រឹតតែមិនឲ្យម្នាក់ណាត្រូវឈឺចាប់ ម្ដងហើយ ម្ដងទៀតដែរ។
ប្រសិនបើស្នេហាអ្នក នាំតែរឿងអំពល់ទុក្ខ មានតែរឿងឈឺចាប់ មិនលោះពេល តាំងពីចាប់ផ្ដើមដំបូង។ ម្នាក់ៗមិនសូវខ្វល់គ្នា លែងសូវផ្អែមល្ហែម ឬផ្អែមតែខាងក្រៅ តាមបណ្ដាញសង្គម។ ស្នេហានោះ គ្មានន័យអ្វី ឲ្យអ្នកត្រូវនៅបន្ត នាំខាតពេលខាតចិត្តនោះទេ។
ដល់ពេលត្រូវភ្ញាក់រលឹក ប្រាប់ខ្លួនឯងថា គួរចាកចេញហើយ បើស្នេហាមួយនេះ មិនជួយចម្រុងចម្រើន នាំតែរឿងឈឺក្បាល ជាជាងសំឡេងសើច ។ គេទៅដល់ណាណីហើយ ម្ដេចខ្លួននៅត្រាំត្រែងស្នេហា មិនដឹងកោះត្រើយនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៨ វិធីគួរធ្វើដើម្បីខ្លួនឯង បើចង់ចេញពីមនុស្ស យើងអស់ក្ដីស្រលាញ់ជាមួយគេ ដោយគ្មានជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani