ព័ត៌មានជាតិ
អគ្គនាយកអង្គការសន្តិភាពសកល ៖ វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោក ជាការរួមចំណែកដល់បុព្វហេតុសន្តិភាពនៅឧបទ្វីបកូរ៉េ
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ” នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោកបណ្ឌិត យុន យ៉ុងហូ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងបណ្តាមេដឹកនាំនានា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមដោយផ្ទាល់ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។

លោកបណ្ឌិត យុន យ៉ុងហូ ដែលជាអគ្គនាយកអង្គការសន្តិភាពសកលបានបញ្ជាក់ថា វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោកទាំងអស់នៅពេលនេះ ក៏ដូចជាការថ្លែងសាតាមប្រព័ន្ធវីដេអូ គឺជាការចូលរួមចំណែកដល់បុព្វហេតុសន្តិភាពនៅឧបទ្វីបកូរ៉េ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហប្រធានបើករួមបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ដែលពិធីនេះប្រារពឡើងនៅសណ្ឋាគារឡូតេវើល សាលឡូតេគ្រីស្តាល់ ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ គឺបណ្តាមេដឹកនាំពិភពលោកនានា រួមទាំងសម្តេចតេជោនាយករដ្ឋមន្ត្រីផង បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនេះ។

នៅក្នុងពិធីជួបជុំមុនពិធីបើកជាផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្ត្រី ត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីបណ្តាមេដឹកនាំពិភពលោកនានា ក្នុងនោះរួមមាន នាយករដ្ឋមន្ត្រីកូសូវ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម បាន គីមីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧតត្តម អតីតនាយករដ្ឋមន្ត្រី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីអីស្រាអ៊ែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ សន្តិភាពនៅឧបទ្វីបកូរ៉េ។

បន្ទាប់មកបណ្តាមេដឹកនាំឥស្សរជនជាន់ខ្ពស់ពិភពលោក បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយនៅក្នុងពិធីបើកជាផ្លូវការនេះ បណ្តាមេដឹកនាំសាសនាពិភពលោក បានអញ្ជើញបូងសួងសុំសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ ពិសេសការថ្លែងសារសន្តិភាព និងការបួងសួងរបស់តំណាងសាសនាទាំងបួន រួមទាំងព្រះសង្ឃនិមន្តទៅពីព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ ៖ កោះកែវ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ