អាជីព
បុគ្គលិក៥ប្រភេទ ដែលក្រុមហ៊ុននីមួយៗដណ្តើមគ្នាយក
នៅខណៈដែលមនុស្សជាច្រើនត្អូញថាការងារពិបាករក ក៏មានមនុស្សជាច្រើនទៀតដែលមានការងារស្ទើរសម្រាកគ្មាន ហើយក៏មានមនុស្សជាច្រើនដែលមានគេមកចចារផ្តល់ការងារថ្មីសឹងជារៀងរាល់ថ្ងៃ។
ខណៈដែលមនុស្សជាច្រើនកំពុងបាក់ទឹកចិត្ត ដេកដួល ងងឹតស្លុប ក៏មានមនុស្សជាច្រើនដែលគ្មានពេលវេលាសម្រាប់មកពិបាកចិត្ត ព្រោះពួកគេមើលឃើញលទ្ធផលជាច្រើន ដែលពួកគេអាចធ្វើឱ្យចេញជារូបរាង ប្រសិនមានពេលវេលាច្រើនជាងនេះបន្តិច។
ខាងក្រោមជាមនុស្ស៥ប្រភេទដែលក្រុមហ៊ុននិមួយៗចចារចង់បាន៖
១ មនុស្សដែលមានទេពកោសល្យ និងគំនិតថ្មីជានិច្ច
គំនូរមួយផ្ទំាង ស្លាកសញ្ញាមួយ Poster មួយ អាចនាំក្រុមហ៊ុនមួយឱ្យឈានទៅដល់មូលដ្ឋានគ្រឹះនៃការធ្វើទីផ្សារប្រកបដោយជោគជ័យបាននិងឆាប់រហ័សកាត់បន្ថយពេលវេលាការចំណាយ។ ក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតខ្ពស់រមែងមានលក្ខណៈពិសេសខុសពីអ្នកដទៃ ហើយងាយក្នុងការដណ្តើមបានចំណាប់អារម្មណ៍។
២ មនុស្សដែលមានទំនាក់ទំនងសាធារណៈខ្លាំង
មនុស្សដែលមានឈ្មោះល្បីល្បាញក្នុងបណ្តាញសង្គមបច្ចុប្បន្នពុំមែមនសុទ្ធសឹងជាមនុស្សដែលរាប់ដែលមានទំនាក់ទំនងសាធារណៈខ្លាំងនោះទេ។ ខ្លះមាន៥០០K likes Follower ខ្លះក៏មានមួយលាន Follower ប៉ុន្តែពេលធ្វើតំណាងឱ្យផលិតផលអត់អ្នកខ្វល់ជាមួយ ព្រោះអ្នកនោះមិនត្រូវជាមួយផលិតផលនោះ ឬក៏ជួនកាលល្បីដោយផ្លូវមិនល្អ ឬល្បីដោយហេងស៊យ ។
៣ មនុស្សដែលឯករាជ្យ
និយោជកម្នាក់ៗ តែងតែព្យាយាម ស្វែងរកនិយោជិកណាដែលមិនត្រូវការ ឱ្យមេដឹកនាំតាម ត្រួតពិនិត្យនិងដាក់ទិសដៅជានិច្ចនោះទេ។ មនុស្សដែលចេះជំរុញឱ្យខ្លួនឯងតែងតែអាចធ្វើឱ្យខ្លួនឯងពេញចិត្តការងារប្រចាំថ្ងៃ មិនរអ៊ូនិងមានគំនិតសកម្មជានិច្ច។ ថាមពលចិត្ត នាំទៅដល់ការធ្វើសកម្មភាពបន្ថែមដោយគ្មានគិតលើសខ្វះ ខាត ចំណេញ ផ្តល់ជូនការគាំទ្រនិងការផ្លាស់ប្តូរនូវសមិទ្ធិផលល្អប្រសើរជាងមុន រក្សាភាពអង់អាចប្រឈមនិងកំហុស ដែលជាការដុះដាលដ៏ទាក់ចិត្ត។
មនុស្សបែបនេះ មិនដែលហត់នឿយ មិនដែលរកលេស ក្នុងការគេចវ៉េស រៀនជំនាញបច្ចេកទេសត ឬទ្រឹស្តីជួយមកអង្គភាព ហើយរក្សាការផ្លាស់ប្តូរក្នុងជានិច្ចសម្រាប់ជោគជ័យនិងភាពជឿជាក់លើខ្លួនឯងខ្លាំង។
ទំនុកចិត្តលើខ្លួនឯង ត្រូវបានគេទទួលស្គាល់ថា ជាធាតុផ្សំសំខាន់ និងខុសគ្នា រវាងអ្នកដែលទទួលបានជោគជ័យនិងអ្នកដែលរអ៊ូរទំា មិនមានជោគជ័យក្នុងជីវិត។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងគឺជាមនុស្សដែលបំផុសគំនិតអ្នកដទៃ នៅជិតអ្នកណា នាំអ្នកនោះរីកចម្រើន។
៤ មនុស្សអាចទុកចិត្តបាន និងមានទំនួលខុសត្រូវ
និយោជិកឱ្យតម្លៃដល់និយោជិកដែលមកធ្វើការទាន់ពេលវេលា និងទទួលខុសត្រូវការងារប្រចាំថ្ងៃដោយមិនចាំបាច់មានបញ្ជារឬក្រើនរំលឹក វាមានសារៈសំខាន់ណាស់ ចំពោះវិន័យ និងភាពថ្លៃថ្នូរដែលនាំទៅសល់ទំនុកចិត្ត។ និយាយកុហកចុះឡើង មុនក្រោយគង់តែត្រូវគេដេញចោលមិនខាន។ ការឱ្យតម្លៃលើសកម្មភាពបំពេញការងាររបស់អ្នក ដូចជាឱ្យតម្លៃលើខ្លួនឯង បង្កនូវភាពរឹងមាំ និងភាពស្មោះត្រង់ព្រោះគ្រប់ក្រុមហ៊ុនរមែងផ្តល់តម្លៃដល់និយោជិកលើគុណធម៌ ភាពស្មោះត្រង់ខ្ពស់ជាងគុណតម្លៃណាផ្សេងទាំងអស់។ ទំនាក់ទំនងល្អ រមែងត្រូវបានបង្កើតឡើងដោយជំនឿ។ ចូរធ្វើឱ្យអ្នកដទៃជឿជាក់លើអ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើព្រោះថា អាជីវកម្មមួយទទួលបានជោគជ័យ អាស្រ័យជំនឿទុកចិត្តពីអតិថិជននិងរក្សាអាកប្បកិរិយាថា «អតិថិជនមិនអាចកុហកបាន»។
៥ មនុស្សដែលទៅដល់ណាជោគជ័យនៅទីនោះ
មនុស្សគេមើលលើលទ្ធផល ពុំមែនលើ CV សញ្ញាប័ត្រ ឬពាក្យអំនួតឡើយ។ អ្នកជំនាញដែលមានគុណភាពការងារខ្ពស់ គេសម្គាល់ដោយផ្តោតលើ អាកប្បកិរិយា ប្រវត្តិលទ្ធផលក្នុងវិជ្ជាជីវៈ រួមបញ្ចូលឥរិយាបថសង្គម ទាំងអស់ខាងលើ៤ចំណុចបញ្ចូលគ្នា ពិសេសគេសម្គាល់លើការផ្តល់គំរូជាវិជ្ជមានសម្រាប់អ្នកដទៃ។ មនុស្សនេះមានសុទិដ្ឋិនិយមអំពីអង្គភាព ក្រុមហ៊ុន និងអនាគតរបស់ខ្លួនដែលអាចលូតលាស់ទៅជាមួយគ្នា៕
ប្រែសម្រួល៖ Mr Tomorrow
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន