សន្តិសុខសង្គម
បុរសជាជនពិការម្នាក់ ធ្លាក់ទឹកប្រឡាយលង់ស្លាប់
បុរសជាជនពិការម្នាក់ (គ) បានលង់ទឹកប្រឡាយទឹកស្អុយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចប្រឡាយទឹកស្អុយស្ពានបឹងស្រឡាង តាមបណ្ដោយផ្លូវ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ស៊ុយ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ ជាមនុស្សពិការ (គ) មុខរបរនៅផ្ទះ ស្នាក់នៅក្បែរកន្លែងកើតហេតុ។
បើតាមប្រភពពីអ្នកលក់ចាប់ហួយនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរចេញពីផ្ទះមករកទិញអីហូប ហើយក៏ឆ្លៀតអង្គុយនៅលើធុងទឹកកក នៅកន្លែងលក់ដូររបស់គាត់ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានភ្ញៀវចូលមកទិញភេសជ្ជៈហើយរូបគាត់ជាអ្នកលក់ដូរ បានប្រាប់ជនរងគ្រោះឲ្យក្រោកឡើងទៅឈរ នៅអៀបកន្លែងលក់របស់គាត់ផ្នែកខាងកើត ខណៈនោះជនរងគ្រោះបានក្រោកឡើងមកឈរផ្អែកបង្គោលប៉ាន់ណូជាប់នឹងបង្កាន់ដៃស្ពានផ្នែកខាងលិច លុះដល់ម៉ោងកើតហេតុខាងលើ មិនដឹងជាយ៉ាងមិចស្រាប់រអិលធ្លាក់ចូលឡាយទឹកស្អុយ លិចបាត់រកមិនឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសាច់ញាតិជនរងគ្រោះចុះមកជួយអន្តរាគមន៍រាវរករយៈពេលជិតមួយម៉ោង ទើបប្រទះឃើញសាកសពជនរងគ្រោះរួចនាំគ្នាស្រង់ឡើងយកមកលើគោកវិញ ដោយសាច់ញាតិជនរងគ្រោះជាច្រើននាក់នាំគ្នាជួយសង្គ្រោះបឋមមិនអស់ចិត្ត ក៏បានហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុរួចប្រគល់សពទៅឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន