ព័ត៌មានអន្ដរជាតិ
ជាង១០០ប្រទេសចាប់ដៃគ្នាសង្គ្រោះមហាសមុទ្រពីគ្រោះថ្នាក់របស់មនុស្ស
តំណាងពីប្រទេសជាង១០០ទូទាំងពិភពលោកបានប្តេជ្ញាចាត់វិធានការដើម្បីការពារ និងសង្គ្រោះមហាសមុទ្រពីគ្រោះមហន្តរាយរបស់មនុស្ស ក្នុងនោះទប់ស្កាត់នេសាទខុសច្បាប់ កាត់បន្ថយការបំពុលប្លាស្ទិក និងថែរក្សាឲ្យផ្ទៃទឹកអន្តរជាតិស្អាត។
ប្រធានាធិបតីបារាំង លោក អេម៉ាណូអែល ម៉ាក្រុង ដែលទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំស្តីពីមហាសមុទ្រកំពូលកាលពីថ្ងៃសុក្រមានប្រសាសន៍ថា ៖«ឆ្នាំ២០២២គឺជាឆ្នាំសម្រេចចិត្តមួយ ហើយយើងយកទីនេះ ទីក្រុង Brest គឺនៅក្នុងការសម្រេចចិត្តច្បាស់លាស់ និងរឹងមាំ»។
ប្រេសិតអាកាសធាតុអាសធាតុអាមេរិក លោក ចន ឃើរី មានប្រសាសន៍ថា ៖«វាជាមហាសមុទ្រដែលធ្វើឲ្យជីវិតលើផែនដីអាចផលិតអ៊ុកស៊ីសែនបានជាងពាក់កណ្តាលដែលយើងដកដង្ហើម ហើយសូម្បីតែវាស្ថិតក្នុងហានិភ័យ។ មហាសមុទ្រ និងអាកាសធាតុពាក់ព័ន្ធគ្នាមិនដាច់។ ពួកគេតែមួយ និងដូចគ្នា»។
រដ្ឋជាសមាជិកសហភាពអឺរ៉ុប២៧ប្រទេស និង១៦ផ្សេងទៀតបានឯកភាពគ្នាដើម្បីបន្តកិច្ចព្រមព្រៀងសកលមួយត្រឹមបំណាចឆ្នាំនេះដើម្បីគ្រប់គ្រងការប្រើប្រាស់សមុទ្រកម្រិតខ្ពស់ប្រកបដោយនិរន្តរភាព ទឹកដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ប្រទេសណាមួយ និងរក្សាជីវចម្រុះរបស់ពួកគេ។
ប្រធានគណកម្មការអឺរ៉ុប លោក Ursula von der Leyen បានប្រាប់កិច្ចប្រជុំកំពូលថា ៖«យើងជិតមែនទែន តែយើងត្រូវការជំរុញដើម្បីឲ្យសន្ធិសញ្ញាត្រូវបានចុះហត្ថលេខាត្រឹមឆ្នាំ២០២២នេះ»។ សេចក្តីសង្ឃឹមគឺស្ថិតនៅជុំទី៤ និងជាជុំចុងក្រោយនៃកិច្ចពិភាក្សាអង្គការសហប្រជាជាតិ (UN) ដើម្បីឈានដល់កិច្ចព្រមព្រៀងនៅទីក្រុងញ៉ូវយ៉កនាខែមីនាខាងមុខ។
លោក Peggy Kalas មកពីសម្ព័ន្ធសមុទ្រជាន់ខ្ពស់ បាននិយាយថា ៖«សេចក្តីប្រកាសគឺជាការប្តេជ្ញាចិត្តទាន់ពេលវេលា និងសំខាន់ដើម្បីការពារសហគមន៍សកលរបស់យើង»។ ប៉ុន្តែលោក François Chartier មកពីសន្តិភាពបៃតងបារាំង (Greenpeace France) បានលើកឡើងថា ៖«សកម្មជនរំពឹងមានចំណាត់ការរឹងមាំជាក់លាក់ស្តីពីយន្តការ និងអភិបាលកិច្ចអភិរក្ស»។
ខណៈពេលប្រទេស៣០ផ្សេងទៀតក៏បានចុះហត្ថលេខាលើអ្វីដែលហៅថា «សម្ព័ន្ធ 30×30» ដែលបានចាប់ផ្តើមកាលពីខែមករា ឆ្នាំ២០២១ និងមានគោលបំណងការពារ៣០%នៃដី និងសមុទ្រក្នុងពិភពលោកត្រឹមឆ្នាំ២០៣០ លោក Chartier បាននិយាយថា ៖«ការបញ្ជាក់កំពុងខ្វះខាតលើការការពារកម្រិតខ្ពស់សម្រាប់ដែនសមុទ្រដែលគ្របដណ្តប់»។
អាមេរិកបាននិយាយថា ខ្លួនគាំទ្រកិច្ចពិភាក្សាបើកចំហរនៅ UN សម្រាប់កិច្ចព្រមព្រៀងអន្តរជាតិស្តីពីការបំពុលប្លាស្ទិក ដែលធ្វើឲ្យបន្ធូរបន្ថយទម្ងន់ខ្លួនពីក្រោយសហភាពអឺរ៉ុប២៧ប្រទេស និងប្រទេសប្រហែល១០ទៀត។
ធនាគារអឺរ៉ុបសម្រាប់ការស្ថាបនា និងអភិវឌ្ឍ (EBRD) ចូលរួមជាមួយធនាគារវិនិយោគអឺរ៉ុប (EIB) ហើយធនាគារអាភិវឌ្ឍរបស់បារាំង អាល្លឺម៉ង់ អ៉ីតាលី និងអេស្ប៉ាញក៏ស្ថិតក្នុងគម្រោង«គំនិតផ្តួចផ្តើមមហាសមុទ្រស្អាត»នេះដែរដើម្បីកាត់បន្ថយប្លាស្ទិក៩លានដតោននៅក្នុងបំណាចឆ្នាំនីមួយៗ ដោយបានសន្យាផ្តល់ហិរញ្ញប្បទាន៤.៥៤ប៊ីលានដុល្លារអាមេរិកត្រឹមឆ្នាំ២០២៥៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ