ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ឲ្យពេល រុស្ស៊ី ៤៨ ម៉ោង ពន្យល់សកម្មភាពយោធាតាមព្រំដែន
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនបានស្នើឲ្យរុស្ស៊ីពន្យល់ពីសកម្មភាពយោធារបស់ខ្លួននៅតាមព្រំដែននៃប្រទេសអ៊ុយក្រែនក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ ។

លោក Dmytro Kuleba បាននិយាយថា “យោងតាមឯកសារទីក្រុងវីយែន អ៊ុយក្រែនបានស្នើឲ្យរុស្ស៊ីផ្តល់ការពន្យល់លម្អិតអំពីសកម្មភាពយោធានៅក្នុងតំបន់ដែលនៅជាប់នឹងទឹកដីនៃអ៊ុយក្រែន និងនៅតំបន់គ្រីមៀដែលកាន់កាប់ជាបណ្តោះអាសន្ន” ។ .
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រុស្ស៊ីត្រូវផ្តល់ការពន្យល់លម្អិតអំពីគោលបំណង ទីតាំងច្បាស់លាស់ និងកាលបរិច្ឆេទនៃការបញ្ចប់សកម្មភាពយោធារបស់ខ្លួន ក៏ដូចជាការកំណត់ ការចាត់តាំង ចំនួន និងប្រភេទនៃការបង្កើតទ័ព ព្រមទាំងប្រភេទនៃឧបករណ៍ដែលពាក់ព័ន្ធផងដែរ” ។

លោក Kuleba បញ្ជាក់ថា “រុស្ស៊ីមានពេល ៤៨ ម៉ោងដើម្បីឆ្លើយតប ។ ក្នុងករណីដែលគ្មានការឆ្លើយតប អ៊ុយក្រែននឹងថ្លែងទៅកាន់ប្រទេសរុស្ស៊ី ក៏ដូចជារដ្ឋដែលចូលរួមផ្សេងទៀតនៃឯកសារទីក្រុងវីយែន ដើម្បីកោះប្រជុំវិសាមញ្ញមួយដែលរុស្ស៊ីនឹងត្រូវផ្តល់ការពន្យល់ ។ យើងនឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយការទូត ដើម្បីធានាសន្តិសុខអ៊ុយក្រែន” ។
អ៊ុយក្រែនបានញាំញីដោយជម្លោះក្នុងតំបន់ភាគខាងកើតរបស់ខ្លួនតាំងពីខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី និងការបញ្ចូលតំបន់គ្រីមៀ ។

ទីក្រុងមូស្គូនាពេលថ្មីៗនេះបានប្រមូលកងទ័ពជាង ១០ ម៉ឺននាក់នៅជិតប្រទេសអ៊ុយក្រែន ដែលបង្កឲ្យមានការភ័យខ្លាចថា វិមានក្រឹមឡាំងអាចនឹងរៀបចំផែនការវាយលុកយោធាមួយផ្សេងទៀតប្រឆាំងនឹងអតីតអ្នកជិតខាងរបស់សូវៀតមួយនេះ ។
ទន្ទឹមនោះ រុស្ស៊ីក៏បានចេញមកបដិសេធដែលថា ខ្លួនកំពុងរៀបចំខ្លួនដើម្បីធ្វើសកម្មភាពយោធា និងចោទប្រកាន់ប្រទេសលោកខាងលិចថាបានធ្វើឲ្យខូចសន្តិសុខរបស់ខ្លួនដោយការពង្រីករបស់ណាតូទៅកាន់ព្រំដែនរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រឿងមួយគ្រប់គ្នាមិននឹកស្មានដល់ក្នុងជំនួបរវាង Putin និង Macron

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ