Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកប្រាសាទបាគង បញ្ឈប់ការដាក់តាំងលក់ក្រឡានតាមចិញ្ចើមផ្លូវជាតិលេខ៦

បានផុស

នៅ

លោក សយ សីហា មេឃុំ​ត្រពាំង​ធំ ក្នុងស្រុក​ប្រាសាទបាគង បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅមុននេះ​បន្តិចថា អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បានសម្រេច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកលក់​ក្រឡាន ដែល​មកពី​ឃុំ​ខ្ចាស់ ក្នុងស្រុក​សូទ្រនិគម បញ្ឈប់​ការតាំង​លក់​ក្រឡាន​របស់​ពួកគាត់នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ក្នុង​ទឹកដី​ឃុំ​ត្រពាំង​ធំ ជា​បន្តទៀត ដោយហេតុថា ការតាំង​លក់​នេះ​វា​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេឃុំ​ត្រពាំង​ធំ​ក៏បាន​បញ្ចាក់​ទៀតថា កន្លងមកប្រជាពលរដ្ឋ​មកពី​ភូមិ​ខ្ចាស់ បានដាក់​លក់​ក្រឡាន​របស់​ពួកគាត់​ជាប់​នឹង​ចិញ្ចើមផ្លូវ ហើយ​នៅពេល​ដែលមាន​អ្នកទិញ​គាត់​បាន​ចត​យានយន្ត​នៅលើ​ដងផ្លូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​ទៅមក និងបាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់រហូត​មាន​អ្នកខ្លះ​បាត់បង់​ជីវិត​ក៏មាន ។​

ជាមួយនឹង​វិធានការ​របស់​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​នេះ ប្រជាពលរដ្ឋ​ជា​អ្នកលក់​ក្រឡាន បាន​ឲ្យ​ដឹងថា ពួកគាត់​មិនបាន​ជំទាស់​តវ៉ា​ជាមួយ​អាជ្ញាធរ​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ទេ ហើយ​ពួកគាត់​ក៏បាន​ស្ម័គ្រចិត្ត​រុះរើ​តាម​ចំណាត់ការ​របស់​អាជ្ញាធ​រ ។​

គួរ​បញ្ជាក់ថា កាលពីពេល​កន្លងទៅ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ដែលមាន​មុខរបរ​លក់​ក្រឡាន ក៏​ធ្លាប់​បានស្នើ​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​ជួយ​រៀបចំ​ធ្វើជា​ផ្សារ​លក់​ក្រឡាន​មួយ ដោយ​ហេតុថា ពួកគាត់​ក៏​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែរ ខណៈ​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ស្រុក មានការ​ព្រួយបារម្ភ​ណាស់​ចំពោះ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​ការបង្កើត​ផ្សារ​ក្រឡាន​នេះ មាន​បញ្ហា​ប្រឈម​ច្រើន ដូចជា​ការស្វែងរក​ទីតាំង និង​ការស្រុះស្រួល​រវាង​អាជីវករ​ដូចគ្នា​ជាដើម ៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម