Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ទាមទារឲ្យ Telegram លុបឆានែលជាច្រើនចេញពីសេវាកម្មនេះ

បានផុស

នៅ

ដោយលើកឡើងពីការនិយាយស្អប់ខ្ពើម ការអំពាវនាវឲ្យមានអំពើហិង្សា ព័ត៌មានមិនពិតពីកូវីដ និងបញ្ហាជាច្រើនទៀត ប្រទេសអាល្លឺម៉ង់បានទាមទារឲ្យបណ្ដាញទំនាក់ទំនង Telegram ត្រួតពិនិត្យគ្រុបឆានែលជាច្រើនលើ App មួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតអាល្លឺម៉ង់ Suddeutsche Zeitung បានឲ្យដឹងថា ក្រសួងមហាផ្ទៃ និងការិយាល័យប៉ូលិសព្រហ្មទណ្ឌសហព័ន្ធតាមសេចក្ដីរាយការណ៍បានស្នើ Telegram លុបឆានែលចំនួន ៦៤ ចេញពីសេវាកម្មនេះ ។

កាសែត Suddeutsche Zeitung បានរាយការណ៍កាលពីថ្ងៃសុក្រថា ការបិទឆានែលរបស់កម្មវិធីផ្ញើសារ Telegram ក្នុងនោះក៏មានគណនីមួយដែលជាកម្មសិទ្ធិរបស់អ្នកទ្រឹស្តីសមគំនិតដ៏លេចធ្លោម្នាក់ផងដែរ ។

ចំណាត់ការនេះកើតឡើង ចំពេលមានសម្ពាធកើនឡើងពីរដ្ឋាភិបាល និងអាជ្ញាធរអាល្លឺម៉ង់ ដែលបានសម្តែងការព្រួយបារម្ភអំពីក្រុមដែលប្រើប្រាស់កម្មវិធីនេះដើម្បីផ្សព្វផ្សាយព័ត៌មានញុះញង់ជាច្រើន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ៥៧ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា១ ម៉ោង មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម