Connect with us

ព័ត៌មានជាតិ

កសិករខេត្តសៀមរាប បន្តសកម្មភាពដាំដំណាំ​ផ្គត់ផ្គង់ជីវភាព​ក្នុងវិបត្តិកូវីដ-១៩

បានផុស

នៅ

សៀមរាប៖ ប្រជាកសិករនៅខេត្តសៀមរាប នៅតែបន្តសកម្មភាពដាំដំណាំកសិកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របទៅនឹងយន្តការ​ជំរុញលើកទឹកចិត្ត​​ពីសំណាក់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ទោះបីស្ថិតក្នុងវិបត្តិសាកលនៃជំងឺកូវីដ១៩យ៉ាងណាក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករភាគច្រើនរស់នៅតាមបណ្តាស្រុក និងក្រុងសៀមរាប កំពុងប្រមូលផលដំណាំផ្កាខាត់ណា និងផ្លែត្រប់ យកទៅលក់នៅតាមទីផ្សារនានា ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យមានភាពប្រសើរឡើង។

អុ្នកស្រី ម៉ុន ឡម អាយុ៦០ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានប្រាប់កម្ពុជាថ្មីថា អ្នកស្រីចាប់ផ្តើមប្រកបមុខរបរដាំបន្លែលក់នេះ ជាយូរយាណាស់មកហើយទៅតាមលក្ខណៈធម្មជាតិ បែបបុរាណ មិនមានបច្ចេកទេសអ្វីឡើយ ប្រើតែជីអាចម៍គោ ប៉ុណ្ណោះ។អ្នកស្រីបន្តថា បច្ចុប្បន្ននេះគាត់កំពុងដាំដុះដំណាំមួយចំនួនមានដូចជា ផ្កាខាត់ណា ឆាយថាវ ត្រប់ ជាដើម។ បើតាមអ្នកស្រី ឡម ផ្កាខាត់ណាលក់បានតម្លៃ ១គីឡូ ៥០០០រៀល ឆាយថាវ ២០០០រៀល និងផ្លែត្រប់លក់បាន១គីឡូក្រាមតម្លៃ ៣០០០រៀល។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា មន្ទីរ និងក្រសួងកសិកម្ម តែងតែចុះទៅជួយបង្ហាត់បង្រៀន និងផ្តល់ពូជដំណាំដល់ប្រជាកសិករជាបន្តបន្ទាប់ផងដែរ។ លោកថា អាជ្ញាធរតែងតែគិតគូ និងចង់ឃើញប្រជាកសិករមានការរីកចម្រើនក្នុងជីវភាពគ្រួសាររបស់ពួកគេ៕ អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម