Connect with us

វប្បធម៌ ជំនឿ

ទិវានៃក្ដីស្រឡាញ់ រើសរុក្ខជាតិ ៤នេះ ជូនមនុស្សពិសេស នឹងផ្ដល់សំណាងដល់ពួកគេ

បានផុស

នៅ

ចំពោះប្រិយមិត្ត ​ដែលមានជំនឿលើហុងស៊ុយ ហើយ​កំពុង​ស្វែង​រក​ជំនួយ​ខាងអរូបិយ ដើម្បី​បង្កើនភាពទាក់ទាញនៃ​ស្នេហាឱ្យផ្អែមល្ហែម ថ្ងៃនេះ កម្ពុជាថ្មី មានរុក្ខជាតិល្អៗ ៤ ប្រភេទ សូមណែនាំជូន ព្រោះគេជឿថា រុក្ខជាតិទាំងនេះអាចជួយរឹតចំណងស្នេហា និងបង្កើនភាពទាក់ទាញ សក្ដិសមទាំងអ្នកមានគូ និងអ្នកនៅលីវ។ រុក្ខជាតិ ៤ប្រភេទនោះគឺ៖

កុលាបកុហម

istock-1280201871
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយដល់រឿងស្នេហា គ្រប់គ្នាប្រាកដជានឹកគិតពី កុលាបក្រហម ដែលជាផ្កាតំណាងឱ្យសេចក្តីស្រឡាញ់ អាចជូនឱ្យមនុស្សពិសេសក្នុងឱកាសផ្សេងៗ។ បើតាមជំនឿ គេជឿថា ផ្កាកុលាបក្រហម ​ជា​និមិត្ត​រូប​នៃ​សេចក្តី​ស្រឡាញ់​មិន​ចេះ​រីងស្ងួត​របស់​ដៃគូ។ ចំណែក​អ្នក​នៅ​លីវ គេមាន​ជំនឿ​ថា ការ​ដាំ​ផ្កាកុលាប​ក្រហម​នឹង​​បង្កើន​ភាព​ទាក់ទាញ ហើយជួយឱ្យឆាប់​ជួប​ស្នេហ៍ពិត។

ប្រទាលស្លឹកម្លូ

istock-1333112157

វា​ជា​រុក្ខជាតិ​ដ៏​ល្អ​មួយ​ដែល​គេ​និយម​​ដាំ​នៅ​ផ្ទះ និងកន្លែងធ្វើការ។ ដាំនៅទីណា វា​នឹង​បង្កើន​ភាព​ទាក់ទាញ​ខ្លាំងទ្វេដង។ ក្រៅ​ពី​ជួយបង្កើនមន្តស្នេហ៍ ប្រទាលស្លឹកម្លូ វាក៏ល្អសម្រាប់ពាណិជ្ជករផងដែរ ព្រោះ​គេ​ជឿ​ថា ​វា​នឹង​ជួយ​បង្កើន​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ជួញ​ដូរឱ្យចំណេញជាងមុន ព្រមទាំងផ្ដល់សំណាងថែមទៀត។

ផ្កា Kalong

istock-536291660

ក្នុងក្បួនហុងស៊ុយ គេជឿ​ថា ​បើ​អ្នក​បាន​ដាំ​ផ្កា​កាឡុង​ នឹងជួយលើករាសី រឹតចំណងស្នេហា ហើយបន្ថែមសំណាងដល់ឆាកជីវិតផងដែរ។

ប្រទាលរីករាយ ឬប្រទាលម្រាមដៃ (Adenium)

istock-1312775355

ផ្កានេះ ​គេប្រទះ​ឃើញ​​មានដាំនៅ​តាម​ផ្ទះ​ ច្រើនជាងនៅតាមហាងនានា។ ដោយសារពណ៌ផ្កាឈូក ជាមួយពណ៌សនៃផ្កា adenium គេជឿថា វាជាហុងស៊ុយបង្កើនភាពទាក់ទាញដល់អ្នកដាំដុះ ធ្វើឱ្យមនុស្សជិតឆ្ងាយស្រឡាញ់រាប់អាន និងជួយមនុស្សផ្ទុយភេទធ្លាក់ក្នុងអន្លង់ស្នេហ៍៕

អត្ថបទ៖ សន្យា

ចុចអាន៖ រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣៧ នាទីutes មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៦០ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៥ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ជ័យ ចាប
ជីវិតកម្សាន្ដ៧ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម