កីឡា
យប់នេះបើកឆាក កម្ពុជា ប៉ះ ព្រុយណេ មុខអ្នកគាំទ្រជាង២ម៉ឺននាក់
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (AFF U23 Championship) ឆ្នាំ២០២២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបើកឆាកប្រកួតថ្ងៃទី១៤ ខែកុម្ភៈនេះហើយ។
បើកឆាកពូល A ក្រុម U23 ទីម័រខាងកើត ប្រកួតជាមួយ U23 ហ្វីលីពីន វេលាម៉ោង៤រសៀល ខណៈគូទី៣ ម្ចាស់ផ្ទះ U23 កម្ពុជាប្រកួតជាមួយ U23 ព្រុយណេ វេលាម៉ោង៧យប់។ ការប្រកួតទាំងពីរគូនៅពហុកីឡដ្ឋានជាតិមរតកតេជោដែលមានកម្រិតស្តង់ដារអន្តរជាតិ និងថ្មីសន្លាង ព្រមទាំងផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV។
វាជាការប្រកួតពោរពេញដោយថាមពល និងកម្លាំងចិត្តសម្រាប់ក្រុមយុវជនគោព្រៃកម្ពុជាដែលជាការប្រកួតផ្លូវការលើកដំបូងនៅលើទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោទើបតែកសាងរួចជាស្ថាពរកាលពីពេលថ្មីៗនេះ។
ជាពិសេសទៀតនោះ នេះជាការប្រកួតដ៏អស្ចារ្យមួយនៅចំពោះមុខអ្នកគាំទ្រយ៉ាងច្រើន បន្ទាប់ពីមិនមានអ្នកទស្សនាផ្ទាល់ដោយសារវិបត្តិកូវីដ-១៩។ តាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថា សំបុត្រដាក់លក់សម្រាប់អ្នកគាំទ្រចូលទស្សនាផ្ទាល់ចំនួន២៥០០០សន្លឹក ហើយបើគិតត្រឹមថ្ងៃអាទិត្យម្សិលមិញ សំបុត្រនៅសល់តែ៥០០០សន្លឹកប៉ុណ្ណោះ។ ដូច្នេះគិតទាំងការលក់ល្ងាចថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ ព្រមទាំងលក់នៅពហុកីឡដ្ឋានផ្ទាល់មុនការប្រកួត ប្រហែលជាមិនសល់ទេចំពោះសំបុត្រសល់៥០០០សន្លឹកនោះ។
ប្រការនេះមានន័យថា ម្ចាស់ផ្ទះកម្ពុជានឹងលេងនៅចំពោះមុខអ្នកគាំទ្រផ្ទាល់របស់ខ្លួនជាង២ម៉ឺននាក់ និងលើទីលានស្តង់ដារអន្តរជាតិ។ បន្ថែមលើពីនេះ អ្នកចាត់ការសញ្ជាតិជប៉ុន លោក Keisuke Honda បានមកដឹកនាំផ្ទាល់ ដូច្នេះក្តីសង្ឃឹមទទួលបាន៣ពិន្ទុក្នុងការបើកឆាកពិតជាខ្ពស់។
នេះជាលើកទី២ហើយដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFF U23 Championship បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០១៩។ កាលនោះ ក្រុម U23 កម្ពុជាធ្វើបានយ៉ាងល្អក្នុងវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីប្រកួត៣លើកគឺឈ្នះ២ និងចាញ់១ និងឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល។ ប៉ុន្តែការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់ថៃដោយទាត់កាត់សេចក្តីប៉េណាល់ទី៥-៣ ក្រោយស្មើគ្នា ០-០។ ការប្រកួតយកចំណាត់ថ្នាក់លេខ៣ កម្ពុជាចាញ់វៀតណាម ០-១ ហើយទទួលបានចំណាត់ថ្នាក់លេខ៤៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់