ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ រកឃើញបេក្ខជនអាចឈ្នះតំណែងប្រធានាធិបតី ហ្វីលីពីន
កូនប្រុសរបស់លោក Ferdinand Marcos ដែលជាអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន កំពុងនាំមុខគូប្រជែង សម្រាប់ការបោះឆ្នោតប្រធានាធិបតីក្នុងខែឧសភា។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី១៣ខែកុម្ភៈ។

ការស្ទង់មតិឯករាជ្យរបស់ Pulse Asia បានបង្ហាញថា លោក Ferdinand Marcos Jr ទទួលបានពិន្ទុ៤៤ នាំមុខអនុប្រធានាធិបតីហ្វីលីពីនលោកស្រី Leni Robredo ក្នុងការស្ទង់មតិចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ខែមករា ពោលគឺការកើនឡើង១១ពិន្ទុបើធៀបនឹងការស្ទង់មតិលើកមុន កាលពីដើមខែធ្នូ។

អ្នកឆ្លើយសំណួរសរុប២,៤០០នាក់ ត្រូវបានស្នើឲ្យជ្រើសរើសជម្រើសដំបូងរបស់ពួកគេសម្រាប់ប្រធានាធិបតី និងអនុប្រធាន ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការស្ទង់មតិ ដោយក្នុងនោះមាន៦០% បង្ហាញពីចំណូលចិត្តសម្រាប់លោក Marcos ខណៈ ១៦% ជ្រើសរើសលោក Robredo។
នៅក្នុងការស្ទង់មតិដូចគ្នាកាលពីខែធ្នូ លោក Marcos បានឈរនៅលើកំពូលដោយមាន៥៣% បើប្រៀបធៀបទៅនឹង២០% សម្រាប់លោក Robredo។

ដោយឡែកកំពូលអ្នកប្រដាល់ Manny Pacquiao និងអភិបាលក្រុង ម៉ានីល លោក Francisco Domagoso កំពុងតាមពីក្រោយ ដោយម្នាក់ៗទទួលបាន៨% ខណៈសមាជិកព្រឹទ្ធសភា Panfilo Lacson ទទួលបាន៤%។
នៅប្រទេសហ្វីលីពីន ប្រធានាធិបតី និងអនុប្រធានាធិបតីត្រូវបានបោះឆ្នោតជ្រើសរើសដោយឡែកពីគ្នា។

អ្នកឈរឈ្មោះរួមតំណែងរបស់លោក Marcos គឺលោកស្រី Sara Duterte-Carpio ដែលជាកូនស្រីរបស់ប្រធានាធិបតីកំពុងកាន់អំណាច Rodrigo Duterte នៅតែជាឈរទីកំពូលសម្រាប់តំណែងអនុប្រធានាធិបតី ដោយនាំមុខ២១ពិន្ទុលើគូប្រជែងជិតស្និទ្ធបំផុតរបស់ខ្លួនគឺប្រធានព្រឹទ្ធសភា Vicente Sotto។
គួរបញ្ជាក់ថា ការបោះឆ្នោតផ្លូវការរបស់ប្រទេសហ្វីលីពីន នឹងរៀបចំធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ Pacquiao ឈរឈ្មោះប្រជែង តំណែងប្រធានាធិបតី ហ្វីលីពីន ជាផ្លូវការ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត