ព័ត៌មានជាតិ
Bimbosan Super Premium ទឹកដោះគោម្សៅពីប្រទេសស្វីស
Bimbosan ទឹកដោះគោម្សៅនាំមុខនៅប្រទេសស្វីស បង្ហាញវត្តមានក្នុងប្រទេសកម្ពុជាហើយ។ ទឹកដោះគោម្សៅ Bimbosan នឹងមានលក់នៅក្នុងហាងចាប់ពីថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2022 តទៅ។ ទឹកដោះគោម្សៅ Bimbosan មានគុណភាពខ្ពស់ត្រូវបានផលិតចេញពីទឹកដោះគោល្អបំផុតរបស់ប្រទេសស្វីស។

Bimbosan បានផលិត និងធ្វើទីផ្សារផលិតផលអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់នៅប្រទេសស្វីសអស់រយៈពេល 90 ឆ្នាំមកហើយ។ ដោយសារតែផលិតផលដែលមានគុណភាពខ្ពស់របស់ខ្លួន ឥឡូវនេះ Bimbosan គឺជាអ្នកនាំមុខទីផ្សារនៅប្រទេសស្វីស។ ផលិតផល Bimbosan Super Premium ត្រូវបានផលិតចេញពីទឹកដោះគោស្វីសដ៏ល្អបំផុតនៅក្នុងរោងចក្រដែលមានគ្រឿងបរិក្ខារទំនើបបំផុតរបស់យើងក្នុងប្រទេសស្វីស។

ទឹកដោះគោម្សៅ Bimbosan របស់យើងអនុលោមតាមអនុសាសន៍ចុងក្រោយបំផុត និង ច្បាប់បញ្ញត្តិនៅសហគមន៍អឺរ៉ុប និង ប្រទេសស្វីស។ ខ្សែផលិតផល Bimbosan Super Premium របស់យើងគឺជាផលិតផលប្រណិត និង លក់ដាច់ជាងគេនៅក្នុងប្រទេសស្វីស។ វាមានគ្រឿងផ្សំដ៏មានតម្លៃរួមទាំង៖
• កម្រិតប្រូតេអ៊ីនដែលមានតុល្យភាព និងសមស្របតាមអាយុក្មេង សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ហើយក៏បានកែសម្រួលសមាមាត្រ whey: casein ទៅតាមអាយុក្មេងផងដែរ។
• អាស៊ីតខ្លាញ់ (DHA និង ARA) គាំទ្រដល់ការអភិវឌ្ឍន៍ខួរក្បាល និងភ្នែក។
• AMF (Anhydrous Milk Fat) ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមបានល្អ និងមិនឲ្យទល់លាមក។
• នុយក្លេអូទីតចំនួន 5 ដើម្បីទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។
• ជាតិអាហារសរសៃ GOS ជួយដល់ប្រព័ន្ធរំលាយអាហារ។
• និងសារធាតុចិញ្ចឹមបន្ថែមដូចជា inositol, choline និង L-carnithine ។
ខ្សែផលិតផល Bimbosan Super Premium ត្រូវបានផលិតទាំងស្រុងដោយគ្មាន
សណ្តែកសៀង គ្មានប្រេងដូង គ្មានស្ករSucrose និង គ្មានរសជាតិសិប្បនិម្មិត។
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ រហូតបាន ៦ ខែ និងបន្តការបំបៅដោះម្ដាយរហូតបានអាយុ ២ ឆ្នាំ ឬ លើសឡើយ។
ព័ត៌មានអំពី HOCHDORF-Group

HOCHDORF Group គឺជាក្រុមហ៊ុននាំមុខក្នុងប្រទេសស្វីសក្នុងការអភិវឌ្ឍន៍ ផលិត និងធ្វើទីផ្សារចំណីអាហារ និងគ្រឿងផ្សំពីទឹកដោះគោ។ យើងមានមោទនភាពដែលការងាររបស់យើងបានរួមចំណែកយ៉ាងសំខាន់ដល់សុខភាពទារក កុមារ និងមនុស្សពេញវ័យគ្រប់វ័យនៅជុំវិញពិភពលោក។
HOCHDORF Group មានសកម្មភាពនៅក្នុងវិស័យដំណោះស្រាយអាហារ និងការថែទាំទារក និងមានបុគ្គលិកប្រហែល 400 នាក់។ ផលិតផលរបស់យើងត្រូវបានលក់ទូទាំងពិភពលោកក្នុងជាង 90 ប្រទេស។ អតិថិជនរបស់យើងរួមមានឧស្សាហកម្មម្ហូបអាហារ និងផ្នែកលក់រាយ។
For more information:
ព័ត៌មានបន្ថែម៖

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ