Connect with us

ព័ត៌មានជាតិ

កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ នៅ​អា​ស៊ី លើ​កិច្ចការ​អនុវត្តន៍​ជា​គំរូ​ ក្នុង​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស

បានផុស

នៅ

​ជា​មោទនភាព​បំផុត​សម្រាប់​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​ទទួល​បាន​ការអនុវត្ត​ជា​គំរូ​លើ​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (PCP) ដំបូង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ​(UNIDO)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​តាម​ប្រព័ន្ធ Online ស្តីពី​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (PCP)​ សម្រាប់​ប្រទេស​កម្ពុជា​និង​កម្មវិធី​ស្តារ​សហគ្រាស​ក​សិ​-​ចំណីអាហារ​វិស័យ​ទេសចរ​ណ៍​ជាមួយ​អង្គការ អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ (UNIDO)​នា​ថ្ងៃ​ម្សិល​ម៉ិញ​នៅ​ទីស្តីការក្រសួង។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ថ្លែង​ថា នេះ​ជា​មោទនភាព​ធំធេង​មួយ​ដែល​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​ទទួល​បាន​ការអនុវត្ត​ជា​គំរូ​លើ​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (PCP) ដំបូង​គេ​នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គ​ការ​សហប្រជាជាតិ​(UNIDO)។ ភាព​ជោគជ័យ​នេះ កើតឡើង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​របស់ ឯក​ឧត្តម លី យ៉ុង អគ្គនាយក​អង្គការ (UNIDO) នៅ​កម្ពុជា​កាលពី​កំឡុង​ខែ​មេសា ឆ្នាំ​២០១៧ ហើយ​មាន​ជំនួប​សវនាការ​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ទាប់មក នៅ​ទីក្រុង VIENNA ប្រទេស​ស្វី​ស​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី បាន​បន្ថែម​ថា ការ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ PCP នេះ​ គឺ​មាន​ភាព​ទាន់​ពេល​វេលា​និង​ចាំបាច់​នៅ​ពេល​ដែល​យើង​ត្រូវ​រួម​កម្លាំង​និង​កៀរគរ​ប្រភព​ធនធាន​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត Covid-19 និង​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​យើង​ក្នុង​“ ភាពប្រក្រតី​ថ្មី​ឡើងវិញ​” ។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ជំនួយ​រួមមាន​មកពី​សហគមន៍​អឺរ៉ុប រដ្ឋាភិបាល​កូរ៉េ​-​ចិន​-​ទី​ភ្នាក់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​នៃ​ប្រទេស​ស្វី​ស (SDC) និង​អង្គការ​បរិស្ថាន​សកល (GEF) ដែល​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍ និង​បច្ចេកទេស លើ​វិស័យ​អាទិភាព​ជាច្រើន ក្រោម​ក្រប​ខណ្ឌ PCP នេះ។

​លោក​ លី យ៉ុង អគ្គនាយក​អង្គការ UNIDO បាន​ថ្លែង​នូវ​ចំណាប់​អារ​ម្ម​ណ៍​ពី​វាគ្មិន​បរទេស​សំខាន់ៗ ជា​បន្តបន្ទាប់ ដោយ​បាន​បង្ហាញ​ពី​ការ​មើលឃើញ​នៃ​ផល​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​ ក្នុង​កិច្ចសហការ​ពង្រឹង​ក្នុង​ភាពជា​ដៃគូ​សម្រាប់​ការចូលរួម​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ​នៃ​កម្មវិធី PCP ដ៏​មាន​សារៈសំខាន់​នេះ​រួចមក អង្គ​ពិធី​បាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​តាម​ប្រព័ន្ធ ​Online រវាង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាមួយ​លោក​ពី​ទីក្រុង VIENNA ប្រទេស​ស្វី​ស និង​រវាង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាមួយ​លោក​សុខ ណារិន ប្រធាន​តំណាង​អង្គការ UNIDO កម្ពុជា នៅ​ទីស្តីការក្រសួង ស្តីពី​ការ​អនុវត្តន៍​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (PCP) សម្រាប់​ប្រទេស​កម្ពុជា និង​កម្មវិធី​ស្តារ​សហគ្រាស​ក​សិ​-​ចំណីអាហារ​វិស័យ​ទេសចរ​ណ៍ ប្រកបដោយ​បរិយាកាស​រីករាយ​បំផុត​នា​ថ្ងៃ​ម្សិល​ម៉ិញ​នេះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៥២ នាទីutes មុន

VJ ALaskoo ស្នើបណ្តាម្ចាស់ក្រុមហ៊ុនគួរជ្រើស BA ជាសិល្បករមានអាជីពច្បាស់លាស់

ជីវិតកម្សាន្ដ៥៩ នាទីutes មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធីផ្តល់អាហារតាមសាលានៅកម្ពុជា ធ្វើឱ្យការចុះឈ្មោះចូលរៀនរបស់សិស្សកើនឡើងដល់ ៩៩ %

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

ព័ត៌មានជាតិ៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម