ជីវិតកម្សាន្ដ
តារាកូរ៉េទាំងនេះ ក្លាយជាទូតសុឆន្ទៈប្រចាំម៉ាកយីហោល្បីៗ នៅទូទាំងពិភពលោក
បើទោះបីជាមានវិបត្តិកូវីដក្ដី ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា នៅក្នុងវិស័យសិល្បៈកូរ៉េខាងត្បូង មានសិល្បៈករប្រុសស្រី ប្រជែងគ្នា ធ្វើជាទូតសុឆន្ទៈប្រចាំម៉ាកយីហោល្បីៗ។
ក្នុងនោះមានដូចជា ៖
១ ក្រុម Blackpink
-Lisa នាងធ្វើជាតំណាងម៉ាកយីហោ CELINE, BVLGARI រហូតដល់ម៉ាកយីហោសម្រស់ដូចជា M.A.C Cosmetics ។
-Jenny នាងបានក្លាយជាតារាបង្ហាញម៉ូដ គ្រប់ឈុតនឹងក្លាយជានិន្នាការពេញនិយម និងលក់ដាច់ខ្លាំង។ ជាមួយនឹងឥទ្ធិពលរបស់ Jenny ម៉ាកល្បីៗទូទាំងពិភពលោក ដូចជា CHANEL និង Calvin Klein ។
-Rese នាងបានក្លាយជាទូតសុឆន្ទៈ នៃម៉ាកយីហោប្រណិតលំដាប់ពិភពលោក ព្រមជាមួយនឹងស្ទីលប្លែកៗរបស់ Yves Saint Laurent និង Tiffany & Co។
-Jisoo អាចនិយាយបានថានេះ ជាយុគសម័យរបស់ Blackpink ព្រោះសមាជិកទាំងអស់ក្នុងក្រុមនេះ អង្គុយធ្វើជាទូតសុឆន្ទៈម៉ាកយីហោពិភពលោក សម្រាប់ម៉ាកល្បីៗទាំងអស់។ នាងកាន់ តំណែងជាឯកអគ្គរដ្ឋទូតរបស់ម៉ាក Dior ទាំងម៉ូដ និងសម្រស់។ ដែលមានន័យថា នាងគឺជាតំណាងដ៏ល្អឥតខ្ចោះរបស់ស្ត្រី Dior ។
២ សមាជិកក្រុម Red Velvet
–Irene មានទម្រង់មុខដ៏ល្អឥតខ្ចោះ ដោយបានធ្វើឲ្យនាងទទួលបានងារជាក្រុម Visual របស់ Red Velvet និងត្រូវបានគេស្គាល់ថាជាក្រុម Visual លំដាប់លេខមួយនៅក្នុង K-Pop ជំនាន់ទី ៣ ហើយនៅឆ្នាំ ២០២០ នាងបានបង្ហាញឲ្យឃើញថា ទាំងទេពកោសល្យ និង រចនាប័ទ្ម គឺមានតែមួយគត់ រហូតដល់ម៉ាកយីហោលំដាប់ពិភពលោក មួយចំនួនដូចជា Prada ។
-Seulgi លេចធ្លោខ្លាំង ដោយសារតែសមត្ថភាពរាំរបស់នាង។ កាលពីចុងឆ្នាំមុន ម៉ាកសំលៀកបំពាក់អ៊ីតាលី Salvatore Ferragamo បានសម្រេចឲ្យនាងក្លាយជាទូតសុឆន្ទៈពិភពលោក។
៣ Hyuna
ម៉ាកយីហោប្រណីតរបស់អេស្ប៉ាញ LOEWE បានប្រគល់តំណែងឲ្យតារាស្រីល្បីឈ្មោះ Hyun Ah ធ្វើជាទូតសុឆន្ទៈពិភពលោក នៅពាក់កណ្តាលឆ្នាំមុននេះផងដែរ។
៤ IU
ក្នុងចំណោមអ្នកសិល្បៈកូរ៉េ នាងគឺជាតារាចម្រៀងដែលត្រូវបានគេស្គាល់ថា រាល់បទចម្រៀងដែលចេញ តែងតែនៅលើលើតារាងមុនគេ។ នាងក៏ទទួលបានតំណែងជាស្ត្រីជនជាតិកូរ៉េ ដែលមានចំនួនអ្នកតាមដាន Instagram ច្រើនជាងគេបំផុតជាមួយនឹង ២៤.៦ លាននាក់ជាមួយនឹងឥទ្ធិពល និងទេពកោសល្យរបស់នាង ម៉ាកយីហោ Gucci បានតែងតាំង IU ជាទូតសុឆន្ទៈពិភពលោក។
៥ ក្រុម aespa
ក្រុមនេះ មានសមាជិក៤នាក់គឺ Winter, Karina, Ningning និង Gisele ចេញនៅចុងឆ្នាំ ២០២០ ក្នុងខែមីនា។ សមាជិកទាំងបួននៃ aespa ត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលរបស់ Givenchy ភ្លាមៗ។
៦ BTS
ក្រុមដែលល្បីល្បាញទូទាំងពិភពលោក ដែលមិនអាចនិយាយបាន នោះគឺ ‘BTS’ ឬ”Bangtan” ដែលមានឥទ្ធិពល និងមានអ្នកគាំទ្រជុំវិញពិភពលោក។ ធ្វើម៉ាកល្បីៗលំដាប់ពិភពលោកជាច្រើន បានប្រគល់ BTS ជាទូតសុឆន្ទៈម៉ាកយីហោ ហើយនោះរួមមាន Louis Vuitton ផងដែរ។
៧ EXO
–Kai ត្រូវបាន ម៉ាក់យីហោសម្លៀកបំពាក់ម៉ាក Gucci តែងតាំងសិល្បករដ៏មានចិត្តសប្បុរសនេះ ជាទូតសុឆន្ទៈសកលរបស់ខ្លួនជាមួយ IU ក្នុងឆ្នាំ ២០២០។
-Sehun មានមុខស្រស់សង្ហាប្លែកពីគេ ជាមួយនឹងស្ទីល ហើយលោកត្រូវបានតែងតាំងជាទូតសុឆន្ទៈពិភពលោករបស់ Dior ដែលជាសិល្បករកូរ៉េទីពីរបន្ទាប់ទៀតពី Jisoo ។
-Chanyeol ជាទូតសុឆន្ទៈ ម៉ាក Prada ដែលត្រូវបានតែងតាំងនៅចុងឆ្នាំ ២០២០ រួមជាមួយ Irene។
៨ Jackson Wang
សមាជិកក្រុម GOT7 រូបនេះ ត្រូវបានម៉ាកគ្រឿងអលង្ការខ្ពស់ Cartier ជ្រើសរើសជាទូតសុឆន្ទៈពិភពលោក។ គាត់ក៏ត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលរបស់ Armani Beauty នៅក្នុង ឆ្នាំ ២០២០។
៨ Shin Min Ah
បន្ថែមលើជំនាញសម្ដែងដែលបានឆក់យកបេះដូងទស្សនិកជនរួចទៅហើយ។ គេឃើញថាជាស្ទីលស្លៀកពាក់របស់តារារូបនេះល្អឥតខ្ចោះរហូត ត្រូវបានម៉ាកយីហោម៉ូដឈានមុខគេរបស់ពិភពលោក Gucci តែងតាំងនាងជាទូតសុឆន្ទៈពិភពលោកចុងក្រោយបង្អស់របស់ខ្លួនកាលពីឆ្នាំមុន។
៩ Jung Ho Yeon
នាងត្រូវបានគេស្គាល់ដោយសាររឿង Squid Game ជារឿងល្បីពាសពេញពិភពលោក និងមានអ្នកតាមដាននៅលើ Instagram ៤០០,០០០ នាក់បានកើនដល់ ២៣ លាននាក់នៅថ្ងៃនេះ។ ធ្វើឲ្យនាងក្លាយជាអ្នកតាមដានច្រើនជាងគេទីពីរនៅកូរ៉េបន្ទាប់ពី IU ។ ប្រជាប្រិយភាពរបស់នាង កាន់តែកើនរហូតដល់ Louis Vuitton បានតែងតាំងជាទូតសុឆន្ទៈពិភពលោក។
១០ Lee Jung Jae
តារារូបនេះ ក៏ជាតួសម្ដែងរឿង Squid Game និងក្លាយជាទូតសុឆន្ទៈពិភពលោករបស់ Gucci ។
១១ Hyun bin
តួប្រុសក្នុងរឿង Crash Landing On You រូបនេះ បានយកឈ្នះក្ដីស្រលាញ់ពេញប្រទេសជាប់ៗគ្នា។ ក្នុងឆ្នាំដដែល Hyun Bin ទទួលបានភាពល្បីល្បាញទូទាំងពិភពលោក រហូតដល់ក្រុមហ៊ុនផលិតនាឡិកាឈានមុខគេ OMEGA សម្រេចចិត្ត តែងតាំងលោកជាទូតសុឆន្ទៈពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jiyeon សមាជិកក្រុម T-ara ប្រកាសរៀបការក្នុងថ្ងៃតែមួយ ដូចគូស្នេហ៍ Hyun Bin និង Son YeJin
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ