ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូជិត៣០គ.ម ឆ្លងកាត់ឃុំចំនួន៣ នៃស្រុកកងមាស នឹងលេចជារូបរាងនាពេលឆាប់ៗ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុកកងមាស និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBST មួយខ្សែប្រវែង ២៧,៣៥០ម៉ែត្រ ដែលជាប្រភពថវិការបស់ធនាគារពិភពលោក និងអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម។
មន្ត្រីបច្ចេកទេស បានជម្រាបជូនលោកអភិបាលខេត្តថា ផ្លូវ១ខ្សែខាងលើនេះ គឺឆ្លងកាត់ឃុំចំនួនបី រួមមានឃុំព្រែកកុយ កងតាណឹង និងឃុំសូគង នៃស្រុកកងមាស ហើយផ្លូវ១ខ្សែនេះ នឹងបញ្ចប់ការដ្ឋានស្ថាបនានៅចុងឆ្នាំ ២០២២ ខាងមុខ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ត្រីបច្ចេកទេស និងអ្នកទទួលម៉ៅការសាងសង់ សំដៅធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវខាងលើ ប្រកបមានគុណភាព ស្របទៅតាមលក្ខណៈបទដ្ឋានស្តង់ដារបច្ចេកទេស។ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរស្រុក និងគណៈកម្មការត្រួតពិនិត្យផ្លូវខាងលើយកចិត្តទុកដាក់ និងជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យផ្លូវដ៏មានសារសំខាន់១ខ្សែនេះ រួចរាល់តាមការគ្រោងទុក។
បន្ទាប់មក លោកអភិបាលខេត្ត ក៏បានបន្តដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យសំណង់ទប់ច្រាំងព្រែកកុយ ប្រវែងម្រមាណ៤០០ ម៉ែត្រ ដែលសម្រេចការសាងសង់រួចរាល់ជាស្ថាពរ៕
ដោយ ៖ ហុង ម៉េង ហៀ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី