Connect with us

ព័ត៌មានជាតិ

អ្នក​ការ​ទូត​ជើង​ចាស់​កម្ពុជា​ថា ពាន​រង្វាន់​សន្តិភាព​ស៊ុន​ហាក់​ ពិត​ជា​ស័ក្ដិសម​បំផុត​ចំពោះ​សម្តេចតេជោ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាហុង ដែលជាអតីតរដ្ឋមន្រ្តីការបរទេស និងសហប្រ​តិបត្តិ​ការ​អន្តរជាតិ​បាន​​លើកឡើង​​ថា ពានរង្វាន់ “សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022)” ​នេះ ពិតជាស័ក្តិសមបំផុត សម្រាប់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ពីព្រោះលោកជា​រដ្ឋបុរសប្រកប​ដោយគំរូវីរភាពថ្លៃថ្លា គតិបណ្ឌិត និងទេពកោសល្យនយោបាយដ៏ខ្ពង់ខ្ពស់ ជា​បិតាស្ថាបនិកសន្តិភាព​ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណឈ្លាសវៃ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុងឧត្តម ដើម្បីសន្តិភាព ជូន មាតុភូមិ និងប្រជាជនកម្ពុជា។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាហុង​ ការទទួលពានរង្វាន់ ​សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២​ របស់សម្តេចតេជោនាពេលនេះ គឺជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្ដម វិសេសវិសាល សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ លោក​បញ្ជាក់ថា សម្ដេចតេជោ​បាន​រួមចំណែក​យ៉ាងធំធេង ដែលជាតិ និងប្រជាជនកម្ពុជាមិនអាចខ្វះបានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានចាប់ផ្តើមពីថ្ងៃ២០ មិថុនា ឆ្នាំ១៩៧៧ និងបន្ទាប់មកនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចបានបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាព​ទឹកដីពេញលេញ មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន​ថ្កុំថ្កើងរុងរឿងខ្ពស់ត្រដែតល្បីល្បាញ នៅ​លើឆាកអន្តរជាតិ។

អតីតរដ្ឋមន្រ្តីការបរទេសរូបនេះ​យល់ថា “ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ គឺមានអត្ថន័យជារង្វាន់​សន្តិភាព ( NOBEL ដែលយកកត្តានយោបាយជាមូលដ្ឋានដែលអត់ទាក់ទងនឹងសន្តិភាពសោះ) ការពិតរង្វាន់សន្តិភាព NOBEL បើមាន​លក្ខណៈស្វែងរកសន្តិភាពពិតមែន គឺត្រូវផ្តល់ជូន​សម្តេចក្រោយពីនយោបាយឈ្នះឈ្នះ របស់​សម្តេច​តេជោ តាំងពីឆ្នាំ១៩៩៨ ហើយ​នៅពេលថ្មីៗនេះ សម្ដេចតជោ​ក៏បានខិតខំស្វែងរកសន្តិភាពជូនបរទេស​មីយ៉ាន់ម៉ាដែរ ដែលផ្អែកលើ Consensus ៥ ចំនុចដែលចាំបាច់ត្រូវអនុវត្តចំនុចទី១មុនជាចាំបាច់ តែមជ្ឈដ្ឋាននយោ​បាយខ្លះពុំបានយល់ច្បាស់ អំពី Consensus ៥ ចំនុចនេះទេ។

សូមបញ្ជាក់ថា ប្រសាសន៏របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាហុង ​បាន​ធ្វើឡើង​​នៅក្នុងសារលិខិតអបអរសាទរ​ជូន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ​នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២២ ​នេះ​ និងបន្ទាប់ពី​សម្តេចទទួល​ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ​កំពូល ស្តីពីសន្តិភាព​​នៅ​ឧបទ្វីប​កូរ៉េ​ នាទីក្រុងសេអ៊ូល៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៣ នាទីutes មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១២ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១០ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៧ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម