Connect with us

ព័ត៌មានជាតិ

ឱសថប្រឆាំងកូវីដ-១៩ MOLNATRIS មិនអាចត្រូវលក់តម្លៃលើសពី៦៥ ដុល្លារអាមេរិកក្នុង១ដូស

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍​បាន​មាន​ប្រសា​ស​ន៍នៅថ្ងៃនេះ​ថា ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល​២០០ មី​លី​ក្រាម​) MOLNATRIS (Molnupiravir Capsules 200mg) ដែលជា​ប្រភេទ​ឱសថ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ មាន​លក់​នៅ​ទីស្ដីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ស្ថិត​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​ឱសថ​នេះ មិនអាច​លក់​តម្លៃលើស​ពី​៦៥ ដុល្លា​រអាមេរិក​ក្នុង​១ ដូ​ស​នោះឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូ វី​សុ​ទ្ធី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសា​ស​ន៍ប្រាប់​កម្ពុ​ជាថ្មី នា​ល្ងាច​ថ្ងៃទី​១៤ ខែកុម្ភៈ នេះ​ថា ឱសថ​នេះចែកចាយ​ក្នុងតម្លៃ​៥៥ ដុល្លារ​អាមេរិក​ក្នុង​១​ដូ​ស ដែល​១​ដូ​ស​ស្មើនឹង​១ កំប៉ុង មាន​៤០​គ្រាប់ ហើយ​បាន​ចែកចាយ​តាំងពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ មក​ម្លេះ​។​

រហូតមកដល់​ពេលនេះ ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល​២០០ មី​លី​ក្រាម​)MOLNATRIS (Molnupiravir Capsules 200mg) មាន​ចែកចាយ​ជាធម្មតា មិន​សម្រាក ឬ​អស់ពី​ស្តុក​នោះទេ​។​

បើតាម​លោក​រដ្ឋលេខាធិការ បុគ្គល​ម្នាក់​មាន​សិទ្ធិ​បញ្ជា​ទិញ​ពី​៥ ទៅ​១០ ដូ​ស ហើយ​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឳ​សថ​ស្ថាន ឳ​សថ​ស្ថាន​រង មាន​សិទ្ធិ​បញ្ជា​ទិញ​១០​ដូ​ស ដល់​២០០ ដូ​ស និង​ត្រូវមាន​លិខិតអនុញ្ញាត​បើក​អាជីវកម្ម​ទៀតផង​។ ជាមួយគ្នា​នោះ អាច​លក់​បន្ត​មិន​ឲ្យ​លើសពី​៦៥ ដុល្លារ​អាមេរិក​ក្នុង​មួយ​ដូ​ស​នោះទេ ហើយ​អាច​បញ្ជា​ទិញ​សារជាថ្មី​យ៉ាងតិច​២​សប្ដាហ៍​ក្រោយ​ការបញ្ជាទិញ​លើកចុងក្រោយ​។​

ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នេះ ជាការ​ឆ្លើយតប​សំណួរ​ភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​ថ្មី និង​បន្ទាប់ពី​មាន​ព័ត៌មាន​អំពី​ការឡើង​ថ្លៃ នៃ​ឱសថ MOLNATRIS (Molnupiravir Capsules 200mg) នេះ ស្រប​ពេលដែល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី ឬ​អូ​មី​ក្រុង បាននិងកំពុង​ហក់​ឡើង​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​។​

តាម​សេចក្តីជូនដំណឹង​របស់​ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង បែងចែក និង​ផ្គត់ផ្គង់​ឱសថ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (MOLNATRIS) បានដឹង​ដែរ​ថា ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា និង​បង្កើតបាន​នូវ​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ក្រុមការងារ​បាន​នាំចូល​ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល ២០០ មី​លី​ក្រាម​) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​កម្រិត​ស្រាល​ទៅ​មធ្យម ចំពោះ​មនុស្សពេញវ័យ​។​

ដោយឡែក​ក្រសួងសុខាភិបាល​ក៏​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការប្រើប្រាស់​ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល ២០០ មី​លី​ក្រាម​) MOLNATRIS (Molnupiravir Capsules 200mg) នេះ​ផងដែរ​។​

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំនេះ ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ថ្មី​៥១២​នាក់​ទៀត ក្នុងនោះ​ជា​ប្រភេទ​អូ​មី​ក្រុង​ទាំងអស់ ដែល​ចំនួន​នេះ បញ្ជាក់​ពី​ការ​ហក់​ឡើង​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ និង​ជាសះស្បើយ​ចំនួន​១៥៦ នាក់ និង​គ្មាន​អ្នកស្លាប់​។ ចំណែក​ករណី​ឆ្លង​សហគមន៍​មាន​ចំនួន​៤៩៦​នាក់ ហើយ​អ្នកដំណើរ​ពី​បរទេស​មាន​ចំនួន​១៦​នាក់ ៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ៤៩ នាទីutes មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច១ ម៉ោង មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម