Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់​​ព្រមាន​​ពិចារ​ណា​​គោល​​នយោបាយ​ បើ លោក​ បៃដិន​ មិន​ផ្លាស់​​ប្តូរ​​ប្រាក់​​បង្កក

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ តាលីបង់​បាន​ព្រមាន​​ថា ខ្លួន​នឹង​ពិចារណា​ឡើង​វិញ​នូវ​គោល​នយោបាយ​​ចំពោះ​សហរដ្ឋ​អាមេរិក ប្រសិន​បើ​លោក​ប្រធានាធិបតី ចូ បៃដិន មិន​ងាក​ចេញ​ពី​ការ​​សម្រេចចិត្ត​មិន​សមហេតុ​ផល​ដើម្បី​​​​ប្រើ​ប្រាស់​​ប្រាក់របស់​អាហ្វហ្គានីស្ថាន​ពាក់​កណ្តាល​នៃ​ប្រាក់​៧​ប៊ីលាន​ដុល្លារ​អាមេរិក​ដែល​បាន​បង្កក​នៅ​អាមេរិក។

សហរដ្ឋ​អាមេរិក​នឹង​បញ្ចេញ​​ប្រាក់​ពាក់​កណ្តាល​នៃ​ប្រាក់​៧​ប៊ីលាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​ធនាគារ​កណ្តាល​អាហ្វហ្គានីស្ថាន​​ដែល​បាន​បង្កក​​នៅ​អាមេរិក​​ដើម្បី​ជួយការ​លំបាក​របស់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​តាម​រយៈ​វិបត្តិ​មនុស្ស​ធម៌ និង​រក្សា​ប្រាក់នៅ​សល់​​ដើម្បី​ធ្វើ​​ជា​កម្មវត្ថុ​​​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ភេរវកម្ម​ប្រឆាំង​តាលីបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​តាលីបង់​ចេញ​តាម​អ្នក​នាំ​ពាក្យ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ៖«ប្រសិន​បើ​សហរដ្ឋ​អាមេរិក​មិន​ផ្លាស់​ប្តូរ​​គោល​ជំហរ​របស់​ខ្លួន និង​នៅ​តែ​បន្ត​សកម្មភាព​បង្ក​ហេតុ រដ្ឋ​ឥស្លាម​អេមីរ៉ាត​ក៏​នឹង​បង្ខំ​ចិត្ត​​ពិចារណា​​នូវគោល​នយោបាយ​របស់​ខ្លួន​ចំពោះ​អាមេរិក»។

«រដ្ឋឥស្លាម អេមីរ៉ាត ច្រានចោលយ៉ាងដាច់អហង្កា នូវសកម្មភាពមិនសមហេតុផលរបស់លោក បៃដិន ថាជាការរំលោភសិទ្ធិរបស់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់»។ សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម។

ផែន​ការ​ររបស់​លោក បៃដិន បាន​អំពាវ​នាវ​ឲ្យ​​ប្រាក់​នៅ​សល់​ពាក់​កណ្តាល​បន្ត​បង្កក​នៅ​សហរដ្ឋ​អាមេរិក​​ធ្វើ​ជា​​កម្មវត្ថុ​បន្ត​ដល់​ជន​រង​គ្រោះ​អាមេរិក​ដោយ​ភេរវកម្ម ក្នុង​នោះ​រាប់​ទាំង​សាច់​ញាតិ​​អ្នក​ដែល​បាន​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១​ផង។

សេចក្តី​ថ្លែង​ការណ៍​របស់​តាលីបង់​បាន​និយាយ​ថា ៖«​ការ​វាយ​ប្រហារ ថ្ងៃ​ទី​១១ ខែ​កញ្ញា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម៩ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម