Connect with us

នយោបាយ

សកម្មជនគណបក្សផ្សេងៗជាង១០០នាក់ បានសម្រេចមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

សកម្មជនគណបក្សនយោបាយផ្សេងៗចំនួន១១៨នាក់ នៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ បានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ នេះ គឺដោយសារតែពួកគេលែងមានជំនឿលើថ្នាក់ដឹកនាំគណបក្សរបស់ខ្លួនតទៅទៀតដែលពូកែតែនិយាយ តែមិនបានធ្វើតាមការសន្យានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មជនគណបក្សនយោបាយផ្សេងៗទាំង១១៨នាក់នេះ ត្រូវបានទទួលស្វាគមន៍ដោយលោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល។ នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីទាំង១១៨នាក់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក យឿន យឿត បានលើកឡើងថា សកម្មជនទាំងអស់នេះ គឺមកពីអតីតគណបក្សសង្រ្គោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សមួយចំនួនទៀត។ លោកបន្ថែមថា ការសម្រេចចូលជាសមាជិកគណបក្សប្រជាជនកម្ពុជារបស់ពួកគេទាំងនេះ គឺបន្ទាប់ពីពួកគេមើលឃើញពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា។

លោក យឿន យឿត បានបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានមន្រ្តី និងសកម្មជនគណបក្សដទៃទៀត បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ជាក់ស្តែងដូចថ្ងៃនេះជាដើម ពួកគេបានមកដោយស្រេចតែចិត្ត ដោយគ្មានការបង្ខិតបង្ខំនោះឡើយ។ នេះ គឺដោយសារតែពួកគេ បានឃើញការសន្យាពិត និយាយពិត និងធ្វើពិត ជាពិសេស ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានរស់នៅជាមួយប្រជាជនជានិច្ច ខណៈដែលប្រទេសជាតិមានទុក្ខលំបាក ដូចករណីជួបប្រទះ នឹងបញ្ហាកូវីដ១៩ជាដើម។

ជាមួយគ្នានេះ លោក យឿន យឿត  បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ៧មករា ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។ កម្ពុជា បានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

លោក យឿន យឿត  ក៏បានស្នើដល់សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើផលប្រយោជន៍សង្គមឲ្យបានឲ្យផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រឡាញ់ពេញចិត្ត និងការគោរពគាំទ្រពីសំណាក់ពលរដ្ឋ។ លោកបានបញ្ជាក់ថា ការបញ្ចូលសមាជិកថ្មីនេះ គឺដើម្បីពង្រឹង និងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕

​ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម