Connect with us

ព័ត៌មានជាតិ

មន្ត្រី និង​អ្នកវិភាគ​ លើកឡើង​ដូចគ្នា​ពីវីរុស​បំប្លែងថ្មីអូមីក្រុង​ បង្អាក់​ដំណើរ​ងើប​ឡើងវិញ​ នៃសេដ្ឋកិច្ច​កម្ពុជា

បានផុស

នៅ

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការកើនឡើងខ្ពស់នៃករណីវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង បង្កជាបញ្ហាប្រឈម និងបន្ទច់​បង្អក់ការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម-ធុរកិច្ច និងបង្កឲ្យមានការភ័យខ្លាច ដល់សា​ធារណជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយស្ដីពីការបន្ថែមមូលនិធិសម្រាប់ហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៤ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រីលើកទឹកចិត្ត​ដល់ភាគីពាក់ព័ន្ធ រដ្ឋ និងឯកជន បន្តចូលរួមអនុវត្តវិធានការ សុខាភិបាល វិធានការរដ្ឋបាល និងវិធានការអប់រំ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការឆ្លង ដើម្បីបញ្ជៀសផលប៉ះ​ពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។

លោក ចាន់ សុផល នាយក​នៃមជ្ឈមណ្ឌល​សិក្សាគោលនយោបាយ​ យល់ឃើញថា ការកើនឡើងនៃវីរុសបំប្លែងថ្មី ពិតជាមានផលប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែអាស្រ័យទៅលើការឆ្លើយតបរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់។

លោកបញ្ជាក់ថា ប្រសិនបើមានការប្រុងប្រយ័ត្នខ្ពស់ដូចឆ្នាំមុន មានវិធានការបិទខ្ទប់ មិនឱ្យធ្វើដំណើរ និងធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប៉ុន្តែប្រសិនរាជរដ្ឋាភិបាលមិនចាត់វិធានការតឹងរ៉ឹង ហើយប្រជាពលរដ្ឋមិនភ័យខ្លាច​ជ្រុលដោយសារមានការចាក់វ៉ាក់សាំងបានច្រើនហើយ ដូច្នេះការប្រព្រឹត្តទៅ នៃសកម្មភាព​សេដ្ឋកិច្ចនៅតែបន្តធម្មតានោះមិនមានអ្វីប៉ះពាល់ធំដុំទេ នៅក្នុងប្រទេស ប៉ុន្តែយ៉ាងណា​ក៏មានកត្តាក្រៅប្រទេសប្រជាពលរដ្ឋនៅប្រទេសផ្សេងៗដែលគេធ្វើដំណើរទេសចរណ៍អាចនឹងមានការភ័យខ្លាច ឬមិនភ័យខ្លាចជារឿងដែលយើងគ្រប់គ្រងមិបាន។

លោកថា ប្រសិនបើវិស័យ​ទេសចរណ៍ដើរឡើងវិញ ក៏នឹងមានកំណើនសេដ្ឋកិច្ចល្អជាងមុនដែរគឺស្ថិតនៅលើរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលបើកទូលាយមែនប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅប្រទេសនៅតែមានការបារម្ភក៏នឹងធ្វើឱ្យប៉ះពាល់ដល់មួយផ្នែកនៃសេដ្ឋកិច្ចដែរ។

ទោះជាយ៉ាងណា អ្នកវិភាគរូបនេះ យល់ឃើញថា ប្រជាពលរដ្ឋប្រហែល​ជាមិនភ័យខ្លាចដូច​ឆ្នាំមុនៗទេ ដោយសារតែការចាក់វ៉ាក់បានច្រើន ដូចច្នេះសកម្មភាព​សេដ្ឋកិច្ចទំនងប្រសើជាងឆ្នាំមុន។

រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ១៤ ខែកុម្ភៈ បានបញ្ចេញថវិការ ១០០ លានដុល្លារ ទៅឲ្យធនាគាររដ្ឋចំនួន ២ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និងមធ្យម។

ថវិកា១០០លានដុល្លារនេះ ត្រូវផ្តល់ជូនដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចំនួន៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្ម និងធនាគារសហគ្រាសធុនតូច និងធម្យ (SME Bank) សម្រាប់ផ្តល់កម្ចីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងអត្រាការប្រាក់ទាប។

តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសនេះ សហគ្រាសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានលទ្ធភាពពង្រឹងអាជីវកម្ម និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅពង្រឹងភាពប្រកួតប្រជែង រក្សាសន្តិសុខស្បៀងអាហារ និងជំរុញការនាំចេញនៅក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម