Connect with us

ព័ត៌មានជាតិ

កម្ពុជា និង​​អគ្គលេខាធិការអាស៊ាន ​ប្តេជ្ញាបញ្ចប់​ការងារដើម្បី ទីម័រខាងកើត ​ចូលជាសមាជិក

បានផុស

នៅ

​លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា​បានជួបប្រជុំតាម​ប្រព័ន្ធវីដេអូ ជាមួយលោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេ​ខាធិការអាស៊ាន ប្ដេជ្ញាបញ្ចប់​ការងារ ដើម្បីឲ្យទីម័រឡេស្តេ ​បាន​ចូលជាសមាជិកអាស៊ាន​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញានេះ បានធ្វើឡើង រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងកិច្ចពិភាក្សាលើបញ្ហាមួយ​ចំនួន ទាក់ទង​ការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងចាប់ផ្តើម​នៅស្អែក​ថ្ងៃទី​១៦ ដល់ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២២។

​ទាក់ទងបញ្ហាអាស៊ាន ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត ខណៈ​កំពុងជួបការលំបាក ដោយសារការរីករាលដាល នៃ​ជំងឺ​រាត​ត្បាត​កូវីដ-១៩។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក LIM Jock Hoi ​បាន​​ប្តេជ្ញា​បញ្ចប់​​បេសកកម្ម​​ស្វែងរកការពិត នៃសហគមន៍សេដ្ឋកិច្ច​អាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ហើយប្រទេសជាសមាជិកអាស៊ាន អាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រខាងកើត ដើម្បីចូលជាសមាជិកអាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក LIM Jock Hoi ​​ ក៏បានពិភាក្សា អំពី​តួនាទីដ៏សំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងដំណើរការកសាងសហគមន៍អាស៊ាន ហើយថា រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ មានប្រទេសជាច្រើនកំពុងស្នើ​សុំក្លាយជាដៃគូសន្ទនាដៃគូតាមវិស័យ និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន​។ ​អាស៊ាន​នឹងបន្តពង្រឹងសមត្ថភាព និងសមត្ថលទ្ធភាព​របស់ខ្លួន ដើម្បី​អាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ដៃគូខ្លួន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្នុងជំនួប​​ជាមួយ​លោក​ស្រី​​បណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ​សម្តេចតេជោ ហ៊ុន សែន នា​យក​​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា​ បានអះអាង​ថា ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងខិតខំជួយជំរុញឱ្យប្រទេសទីម័របានចូលជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានឆាប់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម