Connect with us

ព័ត៌មានជាតិ

ត្រៀមបែងចែកដីឡូត៍ ជូនពលរដ្ឋប្រមាណ ៦០០ គ្រួសារ នៅស្រុកបូទុមសាគរ ក្នុងពេលឆាប់ៗនេះ

បានផុស

នៅ

អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង កំពុងត្រៀមផ្តល់ការបែងចែកដីឡូតិ៍ ជូនប្រជាពលរដ្ឋប្រមាណ ៦០០គ្រួសារ ដែលរស់នៅក្នុងភូមិព្រលាន និងភូមិតាំកន់ ឃុំកណ្តោល ដើម្បីអាចបង្កបង្កើនផលកសិ កម្ម​ទៅតាមតម្រូវការ។

អាជ្ញាធរ បាននិងកំពុងចុះត្រួតពិនិត្យ និងបោះបង្គោល កំណត់ត្រួសត្រាយព្រំជាដីឡូតិ៍ សម្រាប់បែងចែកប្រជាពលរដ្ឋប្រមាណ ៦០០គ្រួសារ លើផ្ទៃដីសរុបជាង ៣០០ហិកតា ស្ថិតនៅចំណុចទំនប់ទប់ទឹកប្រៃ ក្រោយដីនោះ ត្រូវបានរាជរដ្ឋាភិបាលលកម្ពុជា ឆ្វៀលចេញពីតំបន់ការងារធម្មជាតិ។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ថា ការត្រៀមចាប់ឆ្នោតបែងចែកដី ក្នុង ១ឡូតិ៍ ៥០គុណ ៥០ម៉ែត្រ នាពេលឆាប់ៗខាងមុខនេះ ក្នុងន័យលើកកម្ពស់ជីវភាព និងបង្កបង្កើនផលកសិកម្ម របស់ពលរដ្ឋ ដែលមានតម្រូវការអាស្រ័យផល។

បើតាមលោកអភិបាលស្រុកបូទុមសាគរ ត្បិតមានផ្ទៃដី ៣០០ហិកតាពិតមែន តែមិនមែនបែងចែកជូនប្រជាពលរដ្ឋទាំងអស់នោះដែរ ពោលគឺរៀបចំដីទុកសម្រាប់កសាងមណ្ឌលសុខភាព ទីលានចាក់សំរាម តារាងបាល់ទាត់ស្រុក និងរក្សាទុកជាដីសម្បទាសង្គមកិច្ច ដោះស្រាយទៅថ្ងៃអនាគត។

គម្រោងផែនការបែងចែកដីធ្លីជូនប្រជាពលរដ្ឋនេះ ពុំមែនទើបតែធ្វើឡើងប៉ុន្មានថ្ងៃនេះទេ ជាក់ស្តែងអាជ្ញាធរខេត្តកោះកុង និងស្រុក បានគិតគូរយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋជាង ១ឆ្នាំមកហើយ។ ដូច្នេះអាជ្ញាធរស្នើសុំដល់ពលរដ្ឋ ក្នុងមូលដ្ឋានបញ្ឈប់សកម្មភាព តវ៉ាទាមទារដីធ្លីខុសច្បាប់បន្តទៅទៀត តាមការញុះញុង់របស់ជនខិលខូច ដែលលោភលន់ ឬសកម្មជនបក្សនយោបាយប្រឆាំង។

រដ្ឋបាលស្រុកបូទុមសាគរ កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ចេញលិខិតមួយច្បាប់ប្រាប់ដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រលាន ភូមិជីត្រេះ និងភូមិសុវណ្ណាបៃតង ឃុំកណ្តោល មួយចំនួនបានលួចចូលសាងសង់រោងប្រក់តង់កៅស៊ូចំនួន ១២៦ខ្ទម លើដីឯកជនរបស់រដ្ឋ។

ក្រុមការងាររដ្ឋបាល និងមន្រ្តីជំនាញរបស់ស្រុក បានចុះសម្របសម្រួល ជាមួយប្រជាពលរដ្ឋឲ្យរុះរើដោយ​ខ្លួនឯងចេញពីរដ្ឋគ្រប់គ្រង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនវិញ។ ឥឡូវប្រជាពលរដ្ឋទាំងនោះ បានយល់ព្រមត្រឡប់ទៅលំនៅវិញហើយដែរ បន្ទាប់ពីស្តាប់ការសម្របសម្រួល របស់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ៕

អត្តបទ៖ សិរី វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៤៤ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៥០ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម