Connect with us

ព័ត៌មានអន្ដរជាតិ

បារម្ភ​ខ្លាំង​ពេក មេ​ UN​ ថា​​ឲ្យ​​ភាគី​​ពាក់​​ព័ន្ធ​​វិបត្តិ​​អ៊ុយ​ក្រែន​​ដល់​ពេល​បញ្ឈប់​ហើយ

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​ លោក Antonio Guterres កាល​ពី​ថ្ងៃ​ចន្ទ បាន​ព្រមាន​ថា វា​គឺ​​ជា​ពេល​ដែល​ត្រូវ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​រុស្ស៊ី និង​ប្រទេស​លោក​ខាង​លិច​ជុំ​វិញ​វិបត្តិ​នៅ​អ៊ុយក្រែន​ហើយ។

លោកមាន​ប្រសាសន៍​ថា លោក​​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ការ​គំរាម​កំហែង​នៃ​ជម្លោះ។ លោក​ថា ៖«ឥឡូវ​នេះ ដល់​​ពេល​​​ត្រូវ​​បន្ធូរ​​បន្ថយ​​​ភាព​តាន​តឹង និង​កាត់​បន្ថយ​​​​សកម្មភាពដំឡើង​សាច់​ដុំ​ដាក់​គ្នា​នៅ​សមរភូមិ​ហើយ»។ ​នេះ​ជា​ប្រសាសន៍​របស់​លោក​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​រុស្ស៊ី និង​អ៊ុយក្រែន​ ព្រម​ទាំង​បង្ហាញ​ពី​កង្វល់​ដ៏​ធ្ងន់​ធ្ងរ​របស់​លោក​ជុំ​វិញ​ស្ថានភាព។

លោក Antonio Guterres
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវ​នាវ​ឲ្យ​បញ្ឈប់វោហាសាស្ត្រ​ដុត​កម្តៅ​ស្ថានការណ៍​ លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ប្រាប់​អ្នក​កាសែត​ថា ៖«​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ពី​ភាព​តាន​តឹង និង​ការ​រំពឹង​ទុក​បាន​កើន​​ឡើងអំពី​ជម្លោះ​​យោធា​ដ៏​អាក្រក់​នៅ​អឺរ៉ុប»។

«យើង​គ្រាន់តែមិនអាចទទួលយកសូម្បីតែលទ្ធភាពនៃការប្រឈមមុខគ្នាដ៏មហន្តរាយបែបនេះ» លោក​មាន​ប្រសាសន៍ និង​ទទួច​ថា «គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ការ​ទូត​ឡើយ»។

លោក Guterres បាន​អំពាវ​នាវ​ឲ្យ​ភាគី​ទាំង​អស់​​គោរព​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ និង​​ជៀស​វាង​ការ​គំរាម​កំហែង ឬ​ការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ។

លោក​បន្ត​ថា ៖«ការ​បោះ​បង់​​​​ផ្លូវ​ការ​ទូត​​ចោល​ដើម្បី​​​ប្រឈម​មុខ​ដាក់​គ្នា មិន​មែន​ជា​ជំហាន​លើ​ផ្លូវ​ដើរ​​​នោះទេ វា​គឺ​ជា​ការ​លោត​ចុះ​ពី​​លើ​ច្រាំង​ថ្ម​ចោទ​ទៅ​វិញ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៤ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤១ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម