Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trudeau ប្រកាសបង្កកគណនីធនាគារ អ្នកពាក់ព័ន្ធបាតុកម្ម ប្រឆាំងអាណត្តិវ៉ាក់សាំង

បានផុស

នៅ

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានចាត់វិធានការមិនធ្លាប់មានពីមុនមក ដោយលោកបានយកច្បាប់គ្រាអាសន្នមកប្រើ ដើម្បីបង្ក្រាបបាតុកម្មប្រឆាំងអាណត្តិវ៉ាក់សាំង។

This image has an empty alt attribute; its file name is 113934112_2ad2a3fc-691a-4091-9931-f69b871e2e7f.jpg
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ លោក Trudeau និយាយថា វិសាលភាពនៃវិធានការនេះនឹងមាន ពេលវេលាកំណត់, សមហេតុផល និងសមាមាត្រ ហើយនឹងមិនដាក់ពង្រាយកងទ័ពឡើយ។

ដោយមិនចាំបាច់មានដីកាតុលាការ, ធនាគារនឹងអាចបង្កកគណនីផ្ទាល់ខ្លួនរបស់អ្នកណាក៏ដោយ ដែលពាក់ព័ន្ធជាមួយនឹងការតវ៉ា។

This image has an empty alt attribute; its file name is 28147148_web1_CP151017132-1024x683.jpg

កាលពីថ្ងៃអាទិត្យ មន្ត្រីអនុវត្តច្បាប់បានបណ្តេញក្រុមអ្នកតវ៉ាប្រឆាំងអាណត្តិ នៅឯស្ពាន Ambassador ក្នុងទីក្រុង Windsor ដែលជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្មកាណាដា-សហរដ្ឋអាមេរិក បន្ទាប់ពីជាប់គាំងអស់រយៈពេលមួយសប្តាហ៍។

បាតុកម្មបានចាប់ផ្តើមជាការប្រមូលផ្តុំគ្នា ប្រឆាំងនឹងច្បាប់ថ្មីដែលតម្រូវឲ្យអ្នកដឹកទំនិញទាំងអស់ត្រូវតែចាក់វ៉ាក់សាំងដើម្បីឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-កាណាដា ឬត្រូវធ្វើចត្តាឡីស័កនៅពេលត្រឡប់មកវិញ។ ប៉ុន្តែវាបានក្លាយទៅជាការជំទាស់ចំពោះវិធានការរឹតបន្តឹងកូវីដទាំងអស់។

This image has an empty alt attribute; its file name is 1238360529.0-1024x683.jpg

លោក Trudeau បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី១៤ខែកុម្ភៈថា “នេះគឺដើម្បីរក្សាប្រជាជនកាណាដាឲ្យមានសុវត្ថិភាព ការពារការងាររបស់មនុស្ស”។ លោក​បន្ថែម​ថា ប៉ូលិស​នឹង​ត្រូវ​បាន​ផ្តល់ ឧបករណ៍​បន្ថែម​ទៀត ដើម្បី​ដាក់​គុក ឬ​ផាក​ពិន័យ​អ្នក​តវ៉ា និង​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។

គួរបញ្ជាក់ថា វិធានការដាក់ច្បាប់​គ្រាអាសន្ន​​របស់​លោក Trudeau បានកើតឡើងស្រប​នៅ​ពេល​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​កាណាដា​ឈាន​ចូល​ដល់​សប្តាហ៍​ទី​បី​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីក្រុងអូតាវ៉ា ប្រកាសអាសន្ន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម