Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសកម្ពុជា-សិង្ហបុរី​ថា ​ពីរឆ្នាំចុងក្រោយនេះ ជំងឺកូវីដ-១៩ បានបង្កការ​រំខាន​ម្តងហើយម្តងទៀត​​

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ​បាន​អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី ក្នុងអំឡុង​ពេលថ្ងៃទី១ នៃទស្សនកិច្ចផ្លូវការ​របស់លោកនៅព្រះរាជាណាចក្រកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយជំនួបនេះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ បានឲ្យដឹងថា លោកពិតជារីករាយដែល​បានជួបជាមួយលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ ​ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោកថា “ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ជំងឺកូវីដ-១៩ បានបង្កការបង្អាក់រំខានដល់ជំនួបរបស់យើងម្តងហើយម្តងទៀត។ យ៉ាងណាមិញ យើងនៅតែបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បី​រក្សាទំនាក់ទំនងល្អរវាងប្រទេសយើង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រ​យោជន៍​រួមរបស់ប្រជាជនយើង”។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​​បានអបអរសាទរប្រទេសសិង្ហបុរី ដែលបន្តនាំមុខគេជារដ្ឋាភិបាលទីក្រុងឆ្លាត ក្នុងចំណាត់ថ្នាក់កម្រិតសកល។ ហើយលោកសង្ឃឹមថា  កត្តានេះក៏នឹងជំរុញឱ្យមានការជឿនលឿននៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមឌីជីថលក្នុងប្រទេសជាសមាជិកអាស៊ានផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម