Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹទ្ធសភា​​អាមេរិក​​​ផ្ញើ​សារ​​សាមគ្គី​​ទៅ​​ពល​រដ្ឋអ៊ុយក្រែន

បានផុស

នៅ

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​រួម​គ្នា​កាល​ពី​ថ្ងៃ​អង្គារ៍ ទី​១៥ ខែ​កុម្ភៈ បាន​បង្ហាញ​«សារសាមគ្គីភាព»​​ដល់​​ប្រជា​ជន​អ៊ុយក្រែន និង​បាន​ព្រមាន​ដល់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន ទោះ​​ជា​​សភា​មិនបាន​យល់​ព្រម​លើ​សេចក្តី​ព្រាង​ទណ្ឌកម្ម​លើ​ទី​ក្រុង​មូស្គូ​ក៏​ដោយ។

សមាជិកព្រឹទ្ធសភា​​​ជាន់​ខ្ពស់​១២​រូបនៃ​​គណបក្ស​ប្រជា​ធិបតេយ្យ និង​សាធារណៈ​​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«នៅក្នុង​ពេល​ងងឹត​នេះ យើង​ខ្ញុំ​កំពុង​ផ្ញើ​សារ​ទ្វេ​ភាគី​នៃ​សាមគ្គីភាព និង​ដោះ​ស្រាយ​ជូន​ប្រជា​ជន​អ៊ុយក្រែន ហើយ​ព្រមាន​យ៉ាង​ច្បាស់​​មួយ​ទៅ​លោក វ្លាឌីមៀរ ពូទីន និងវិមាន​ក្រឹមឡាំង»។

លោក Bob Menendez ​ប្រធាន​គណកម្មាធិការ​​ទំនាក់​ទំនង​អន្តរជាតិ​របស់​ព្រឹទ្ធ​សភា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​សាមគ្គីភាព​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​មេ​ដឹក​នាំ​គណបក្ស​របស់​សភា​គឺ​លោក Chuck Schumer និង​លោក Mitch McConnell ជា​សញ្ញារួប​រួម​​គ្នា​នៃ​នយោបាយ​ដ៏​កម្រ​មួយ​នៅ​ក្នុង​ព្រឹទ្ធ​សភា​ដែល​មាន​និន្នការ​​ខ្លាំង។

ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍នេះ​មិន​មាន​ទម្ងន់​​ផ្នែក​​ច្បាប់​នោះ​ទេ ហើយ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​គូ​ប្រជែង​នយោបាយ​ក្នុង​ព្រឹទ្ធ​សភា​បែក​ចែង​ស្មើ​ៗ​គ្នា​បាន​បរាជ័យ​ក្នុង​ការ​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​​លើ​ច្បាប់​ទ្វេភាគី​ដើម្បី​ដាក់​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​លើ​ប្រទេស​រុស្ស៊ី​ជុំ​វិញ​វិបត្តិ​អ៊ុយក្រែន។

កាល​ពី​ខែ​មុន សមាជិក​ព្រឹទ្ធ​សភា​សំខាន់​របស់​គណបក្ស​ទាំង​ពីរ​​បាន​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​​ឯកភាព​​​អំពី​ទណ្ឌកម្ម ប៉ុន្តែ​នៅ​យប់​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ គណបក្ស​សាធារណៈ​បាន​ច្របូក​ច្របល់​យ៉ាង​ខ្លាំង​ជុំ​វិញ​សេចក្តី​ណែនាំ​ច្បាប់​ទណ្ឌកម្ម​ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រជា​ធិបតេយ្យ​សម្រាប់​ធ្វើ​ការ​ពិចារណា​ឡើយ។

សមាជិក​បក្ស​ប្រជា​ធិបតេយ្យ លោក Bob Menendez ជា​ប្រធាន​គណកម្មាធិការ​​ទំនាក់​ទំនង​អន្តរជាតិ​របស់​ព្រឹទ្ធ​សភាបាន​និយាយ​ថា ៖«វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ដែល​សមាជិក​ព្រឹទ្ធ​សភា​បក្ស​សាធារណៈ​បាន​សម្រេច​ជ្រើស​រើស​បក្ស​ពួក​ជា​​ជាង​ធ្វើ​ការ​ដើម្បី​ឈាន​ទៅ​រក​ឯកភាព​អំពី​សំណើរ​ច្បាប់​ទ្វេភាគី»។

លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ៍​ថា ទី​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​បាន​ដឹក​នាំ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​«​ដើម្បី​ដាក់​ទណ្ឌកម្ម​ដ៏​មាន​ឥទ្ធិពល​លើ​ប្រទេស​រុស្ស៊ី បើ​ទោះ​ទាំង​នេះ​មិន​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​ពិសេស​ពី​​សភា​ក៏​ដោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម