ព័ត៌មានអន្ដរជាតិ
នាវា Westerdam ប្រាប់ពេលវេលាដឹកអ្នកដំណើរកម្សាន្តឡើងវិញ ក្រោយជាប់គាំងដោយសារកូវីដ
ក្រុមហ៊ុនទេសចរណ៍ Holland America Line បានប្រកាសថា នាវា Westerdam នឹងមិនបន្តដឹកអ្នកដំណើរកម្សាន្តឡើងវិញដូចដែលបានគ្រោងទុកនាថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ នោះទេ ដោយសារកូវីដ ១៩ និងវីរុសបំប្លែងខ្លួនអូមីក្រុងកំពុងឆ្លងរាលដាលខ្លាំងទូទាំងពិភពលោក ។
ប៉ុន្តែក្រុមហ៊ុនរបស់នាវា Westerdam គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅថ្ងៃទី ១២ ខែមិថុនាជំនួសវិញ ហើយភ្ញៀវដែលរងផលប៉ះពាល់អាចជ្រើសរើសទទួលយកដំណើរកម្សាន្តដែលមានតម្លៃស្មើគ្នានៅលើនាវាកម្សាន្តផ្សេង ឬជ្រើសរើសការសងប្រាក់វិញក៏បាន ។
កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុន Holland America Line បានប្រកាសថា នាវា Westerdam ថ្នាក់ Vista-class នឹងចាប់ផ្តើមដំណើរកម្សាន្តម្តងទៀតទៅកាន់ទីក្រុង Alaska រយៈពេល ៧ ថ្ងៃ ហើយនឹងធ្វើដំណើរជាបន្តបន្ទាប់ពីទីក្រុង Seattle រដ្ឋ Washington ចាប់ផ្តើមពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ ។
ប៉ុន្តែជាលទ្ធផល ការសម្រេចដំណើរការកម្សាន្តរបស់នាវា Westerdam ត្រូវបានលុបចោលវិញ ហើយការវិលត្រឡប់របស់នាវាទៅកាន់សេវាកម្មអតិថិជននឹងធ្វើឡើងនៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Cruise Hive
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ