Connect with us

ព័ត៌មានជាតិ

តួលេខអ្នកឆ្លងកូវីដ-១៩ អាចមានចំនួនលើស​សេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាល

បានផុស

នៅ

ជំងឺកូវីដ-១៩ នៅកម្ពុជា កើនឡើងឥទ្ធិពលនៃការឆ្លងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីដើមខែកុម្ភៈមក។ កាលពីថ្ងៃទី ១៤ កុម្ភៈ តួលេខនៃការឆ្លង តេស្តដោយម៉ាស៊ីនធំ ហក់ឡើងដល់ ចំនួន ៥១២នាក់ ហើយក៏បានធ្លាក់មកត្រឹមជិត ២០០នាក់ នៅថ្ងៃទី ១៥ កុម្ភៈ។ ចំណែកនៅថ្ងៃទី ១៦ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែងថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅថ្ងៃនេះ កើនឡើងចំនួន ២០៤នាក់។ តួលេខនេះ ស្រង់ដោយក្រសួងសុខាភិបាល។ ប៉ុន្តែសម្តេច បានលើកឡើងថា ពលរដ្ឋមួយចំនួនទៀត ធ្វើតេស្តដោយខ្លួនឯង ពេលវិជ្ជមានកូវីដ ព្យាបាលនៅផ្ទះ ដោយមិនបានរាយការណ៍ទៅក្រសួងសុខាភិបាលឡើយ។ ដូច្នេះតួលេខអ្នកឆ្លងអាចមានចំនួនលើស តួលេខដែលក្រសួងសុខាភិបាលផ្សព្វផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ « យើងត្រូវបន្តប្រយុទ្ធជាមួយបញ្ហានេះតទៅទៀត ហើយខ្ញុំអំពាវនាវឲ្យមនុស្សទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដែលមកដល់ពេលនេះ មើលក្នុងអត្រាវាយឺតពេក បើប្រៀបធៀបពេលដែលយើងចាក់មុន ក្នុងមួយថ្ងៃពី ១០ម៉ឺន ទៅ ២០ម៉ឺននាក់ ឥឡូវអត់ទេ»។

ប្រមុខដឹកនាំ គូសបញ្ជាក់ថា ក្នុងចំណោមមនុស្សជាង ១៤លាននាក់ ដែលបានចាក់វ៉ាក់សាំង ការចាក់ដូសជំរុញ ដែលជាដូសទី៣ ទើបតែបានជាង ៦លាននាក់តែប៉ុណ្ណោះ។ ពោលគឺនៅខ្វះចំនួន ៨លាននាក់ទៀត ដែលមិនទាន់បានចាក់។ ចំណែកអ្នកចាក់ដូសជំរុញទី៤ ទើបតែចាក់បានជាង ៦០ម៉ឺននាក់ ​សម្រាប់ក្រុមជួរមុខ ដែលងាយប្រឈមហានិភ័យ។

សម្តេចតេជោ បន្តថា «សូមកុំភ្លេច វ៉ាក់សាំងដែលយើងចាក់បាន២ដូស កុំរំពឹងទៅលើវាខ្លាំងពេក វាអាចនឹងខ្សោយ ត្រូវបង្កើនប្រសិទ្ធភាពជាមួយដូសជំរុញ»។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា « វ៉ាក់សាំងទោះបីចាក់ប៉ុន្មានដូសក៏ដោយ ទប់មិនជាប់ទេ ត្រូវចាំបាច់អនុវត្តវិធានការ ៣កុំ និង៣ការពារ ការពារគឺពាក់ម៉ាស់ លាងដៃ រក្សាគម្លាត»។

គិតត្រឹមថ្ងៃទី ១៦ ខែ កុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៤ ៣៤៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានចំនួនជិត ១២ម៉ឺននាក់។ ចំណែកអ្នកស្លាប់ដោយជំងឺនេះ សរុបចំនួន ៣០១៥នាក់៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម