Connect with us

សុខភាព

បាក់តេរី វីរុស មេរោគផ្សិតខុសគ្នាយ៉ាងម៉េច? អាចបង្កជំងឺបែបណាខ្លះ?

បានផុស

នៅ

បាក់តេរី វីរុស និងមេរោគផ្សិតគឺជាមេរោគ (មីក្រុប ឬអតិសុខុមប្រាណ​) ដែលរស់នៅក្នុងទឹក ខ្យល់ និងដី ហើយមេរោគខ្លះផ្តល់អត្ថប្រយោជន៍ដល់​យើង តែមេរោគខ្លះអាចបំផ្លាញសុខភាពយើង។ តើ​មេរោគទាំងនេះខុសគ្នា និងមានឥទ្ធិពលបែបណាចំពោះសុខភាពយើង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បាក់តេរី

បាក់តេរី​ជា​ភាវៈឯកកោសិកា​ ហើយ​មានទំហំតូចល្អិត​ និងអាច​មាន​ស្ទើរ​តែ​គ្រប់​ទីកន្លែងដូចជា​នៅ​លើ​តុ អេក្រង់កុំព្យូទ័ ស្បែក ឬនៅខាងក្នុងខ្លួន​របស់យើង។ បាក់តេរីមានពីរប្រភេទគឺ៖

  • បាក់តេរីល្អ៖ ពោះវៀនយើងផ្ទុកបាក់តេរីប្រហែល ១០០ កោដ​ដែល​ជួយបំបែកអាហារ និង​ភេសជ្ជៈដែលយើងញុំា ហើយជួយកម្ចាត់បាក់​តេរីអាក្រក់។ ម្យ៉ាងទៀត ប្រូបាយអូទិក​គឺជាបាក់តេរី​ល្អ​ពីអាហារ ឬភេជ្ជៈដែលអាចជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនយើង។
  • បាក់តេរីអាក្រក់៖ ពេលឆ្លងចូលខ្លួនយើង បាក់តេរីអាក្រក់អាចបង្ករោគ និងអាចធ្វើឱ្យយើង​ឈឺ​ដូចជា ក្រហមភ្នែក ឈឺបំពង់ក ឬ​រលាកបំពង់កជាដើម។

បាក់តេរីអាចបន្តពូជដោយខ្លួនឯង ហើយអាចរស់នៅលើផ្ទៃរបស់​របរ​បានច្រើនថ្ងៃ ឬច្រើនសប្តាហ៍។ បាក់តេរី​អាច​ចូល​ទៅក្នុងខ្លួនយើងតាមរយៈមាត់ ច្រមុះ ឬមុខរបួសជាដើម។

២. វីរុស

វីរុសគឺជាភ្នាក់ងារបង្ករោគដែលមានទំហំតូចជាងគេបំផុត និងមាន​ហ្សែន។ វីរុសខុស​ពីមេរោគ​ដទៃ​ទៀត ដោយសារវីរុសមិនអាចបន្តពូជដោយ​ខ្លួនឯងបានទេ។ វីរុសត្រូវការតោងកោសិការស់ ដើម្បី​រស់រាន​មានជីវិត និងបន្តពូជ។

វីរុសអាចឆ្លងតាមរយៈផ្លូវដង្ហើម។ ឧទាហរណ៍ វីរុសបង្កជំងឺកូវីដ ១៩ ផ្តាសាយ និងគ្រុនផ្តាសាយជាដើម។ វីរុស​ក៏​អាច​ឆ្លង​តាមរយៈឈាមដែលមានផ្ទុកវីរុស ឬតាមរយៈការរួមភេទដែរ ឧទារណ៍ វីរុសបង្កជំងឺរលាកថ្លើមប្រភេទ C ឬវីរុសហីវ(HIV)។

ជាធម្មតាវីរុសអាចរស់នៅលើផ្ទៃខាងក្រៅរបស់ភាវៈមានជីវិតបានតែពីរបី​​ម៉ោងប៉ុណ្ណោះ ទោះបីជា​មាន​វីរុសខ្លះអាចរស់នៅបានយូរជាងនេះក៏​ដោយ។

៣. មេរោគផ្សិត

មេដំបែ និងផ្សិតក៏ជាមេរោគផ្សិតដែរ។ មិនដូចបាក់តេរី និងវីរុសទេ មេរោគ​​ផ្សិត​កើតឡើង​ពី​កោសិកា​មួយ ឬច្រើន។ មេរោគផ្សិតមួយចំនួនផ្តល់អត្ថប្រយោជន៍ដូចជា មេដំបែ​ដែល​យើង​ប្រើ​សម្រាប់​ធ្វើ​នំបុ័ង ត្រប៉ែ ឬសម្រាប់​បិតស្រាជាដើម។

មេរោគផ្សិតរស់ដោយបឺតយកសារធាតុចិញ្ចឹមពីសារពាង្គកាយផ្សេងទៀត​​ដូចជា សំណល់​រុក្ខជាតិ​ដែល​រលួយជាដើម។ យើងអាចឆ្លងមេរោគផ្សិតតាមរយៈផ្លូវដង្ហើម និងការបះពាល់ផ្ទាល់។ មេរោគ​ផ្សិត​លើ​ស្បែក​ដូចជា ស្រែង និងទឹកស៊ីជើងរស់នៅលើ និងស៊ីស្រទាប់ស្បែកខាងលើរបស់​យើង ដែលបណ្តាលឱ្យយើងមាន​ការ​រមាស់ រលាក និង​របកស្បែក​។

បាក់តេរី វីរុស និងមេរោគផ្សិតសុទ្ធតែអាចបណ្តាលឱ្យយើងឈឺ តែវីរុសឆ្លងលឿនជាងគេ ហើយ​​​មានឥទ្ធិពលខ្លាំងជាគេ ដែល​មានន័យថា ពេលវីរុសឆ្លងចូលក្នុងខ្លួនយើង វីរុសអាច​បង្កឱ្យយើងមានជំងឺធ្ងន់។ ដើម្បីការពារ​ការឆ្លងមេរោគ យើង​ត្រូវអនុវត្តតាមវិធាន​ការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចេញរោគសញ្ញាទាំងនេះ អាចមកពីឆ្លងបាក់តេរី លើរាងកាយ

ចុចអាន៖សត្វល្អិតខាំគួរប្រយ័ត្ន អាចឆ្លង បាក់តេរីបង្កការរលាកលើស្បែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម