KPT+
សញ្ញាទាំងនេះអាចជួយឲ្យដឹងថា កូនតូចរបស់អ្នកចង់បានអ្វី
ពេលដែលទារកនៅតូច ឪពុកម្តាយតែងមានការព្រួយបារម្មណ៍ខ្លាំងអំពីបញ្ហាសុខភាពរបស់ពួកគេ ជាពិសេសនៅពេលដែលកូនរបស់ខ្លួនយំជាច្រើនសា។ នេះជាបញ្ហាដោយសារតែទារកនៅតូចមិនចេះនិយាយ មនុស្សចាស់មិនអាចកាត់ដឹងថាពួកគេចង់បានអ្វី ឬក៏មានបញ្ហាអ្វី ជាពិសេសសម្រាប់អ្នកម្តាយដែលមានកូនដំបូង។ ខាងក្រោមនេះជាសញ្ញាខ្លះៗអំពីទារកនៅតូចៗ៖
១. នៅពេលដែលពួកគេយំ
-យំហៅ៖ នៅពេលដែលពួកគេយំចន្លោះពី ៥ទៅ៦វិនាទី ហើយក៏ឈប់យំរយៈពេល ២០វិនាទី គឺមានន័យថាពួកគេចង់រកឪពុកម្តាយរបស់ពួកគេ។ បើសិនជាំឪពុកម្តាយរបស់គេមិនបង្ហាញខ្លួនឲ្យគេឃើញនោះគេនឹងយំរបៀបនេះបន្តទៀត។
-យំដោយសារឃ្លាន៖ នៅពេលដែលពួកគេឃ្លាន គេនឹងយំដោយងីងឺក្បាលនិងសំឡេងរអាក់រអួល។
-យំដោយសារឈឺ៖ នៅពេលដែលទារកយំ ហើយលឺខ្លាំងៗនិងថេ មានន័យថា ពួកគេកំពុងតែមិនស្រួលខ្លួន ឬក៏ពេលខ្លះពួកគេយំខ្សោយៗក៏អាចថាពួកគេគ្មានកម្លាំង។
-យំដោយសារងងុយគេង៖ នៅពេលពួកគេយំ ហើយយកដៃគាសត្រចៀកនិងជូតភ្នែក មានន័យថាពួកគេកំពុងតែចង់គេង។
២. សម្លេងរបស់ពួកគេ
‘Neh’ មានន័យថាពួកគេឃ្លាន
‘Eh’ ពួកគេផោម
‘Owh’ មានន័យថាពួកគេងងុយគេងឬក៏ហត់នឿយ
‘Heh’ មានន័យថាពួកគេមានអារម្មណ៍គ្មានផាសុកភាព
‘Eairh’ មានន័យថាពួកគេឈឺពោះ និងមានខ្យល់ក្នុងពោះ!
៣. ចលនារបស់ពួកគេ
-បង្វិលក្បាល៖ នេះគឺជាចលនាស្ងប់ស្ងាត់សម្រាប់ទារក ពួកគេអាចធ្វើវាមុនពេលដេកលក់ឬនៅពេលពួកគេនៅក្បែរមនុស្សដែលមិនស្គាល់។
-លើកជើង៖ នេះជាសញ្ញាប្រាប់ថាពួកគេកំពុងតែឈឺនិងចុកពោះ ពួកគេកំពុងព្យាយាមធ្វើឲ្យបាត់ឈឺដោយខ្លួនឯង។
-កន្ទ្រាក់ដៃ៖ ចលនានេះមានន័យថាទារកមានការភ័យខ្លាចនឹង សំឡេងខ្លាំងៗ ពន្លឺភ្លឺឬការភ្ញាក់ដឹងខ្លួនភ្លាមៗក្នុងករណីនេះទារកត្រូវការការលួងលោម៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ វិធីសាស្ត្រ ជួយទារក នៅពេលក្អែទឹកដោះ
ចុចអាន៖ តើលោកអ្នកត្រូវដឹងអ្វីខ្លះ ក្នុងការងូតទឹកឲ្យទារក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ