ព័ត៌មានអន្ដរជាតិ
ឥឡូវនេះ ហានិភ័យជំងឺកូវីដនៅហ្វីលីពីនទាបហើយ
ឥឡូវនេះ ប្រទេសហ្វីលីពីនមាន«ហានិភ័យទាប»ពីជំងឺកូវីដ-១៩ នៅពេលប្រជាជនចាក់វ៉ាក់សាំងកាន់តែច្រើន ហើយអ្នកជំងឺចូលមន្ទីរពេទ្យថយចុះ។ នេះជាការឲ្យដឹងពីអ្នកនាំពាក្យរបស់លោកប្រធានាធិបតី Rodrigo Duterte កាលពីថ្ងៃអង្គារ៍ ទី១៥ ខែកុម្ភៈ។
កាលពីសប្តាហ៍មុន ហ្វីលីពីនបានបើកដំណើរការឡើងវិញសម្រាប់ការទទួលភ្ញៀវទេសចរបរទេសជាលើកដំបូង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ទោះជាការរឹតបន្តឹងផ្នែកសុខាភិបាលនៅបន្តមួយចំនួនស្របពេលយុទ្ធនាការណ៍ឃោសនាបោះឆ្នោតចាប់ផ្តើមនាថ្ងៃទី៩ ខែឧសភា ដែលអ្នកនយោបាយកំពុងជួបជុំអ្នកគាំទ្រ។
អ្នកនាំពាក្យប្រធានាធិបតី Duterte លោក Karlo Nograles បានប្រាប់អ្នកសារព័ត៌មានថា ៖«តំបន់ក្នុងទីក្រុង និងហ្វីលីពីនទាំងមូលឥឡូវនេះមានចំណាត់ថ្នាក់ហានិភ័យទាប ក្នុងលក្ខខណ្ឌនៃការកើនឡើងចំនួនឆ្លង ស្ថានភាព និងសមត្ថភាពប្រព័ន្ធសុខាភិបាល»។
មន្ត្រីសុខាភិបាលបាននិយាយថា ករណីឆ្លងថ្មីប្រចាំថ្ងៃជាមធ្យម៣៦០០នាក់កាលពីសប្តាហ៍មុន ខណៈចំនួននៃអ្នកចាក់វ៉ាក់សាំងពេញដូសបានកើនឡើងប្រហែល៥៦%នៃប្រជាជន។
យោងតាមទិន្នន័យរដ្ឋាភិបាលបង្ហាញថា ប្រទេសហ្វីលីពីនមានករណីឆ្លងកូវីដសរុបជាង៣.៦លាននាក់ និងស្លាប់ជាង៥៥០០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត