Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ដំណើរការរកសន្តិភាព មិនមែនទៅព្រឹក បានផលមកវិញល្ងាចនោះទេ

បានផុស

នៅ

ដោយចង់បញ្ជាក់ ពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ ខណៈមានមនុស្សមួយចំនួន បានចោទប្រកាន់ថា ជាការធ្វើការងារកាទូតបែបប្រថុយប្រថាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរការរកសន្តិភាព មិនមែនទៅព្រឹក បានផលមកវិញល្ងាចនោះទេ ហើយបើនៅតែបែបនេះ ៥ ឆ្នាំទៅ ១០ ឆ្នាំទៀត ក៏មិនអាចស្វែងរកសន្តិភាព បានដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ គឺនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ (ចំនួន ៥ ស្ពាន) និងព្រៃវែង (ចំនួន ២ ស្ពាន) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារ នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ បានបញ្ជាក់ថា «ដំណើរការរកសន្តិភាព មិនមែនទៅព្រឹកបានផលមកវិញល្ងាច នោះទេ អត់ទេ។ ចាំមើលទៅ ខ្ញុំវ៉ៃក្រឡាទុកឲ្យ ៥ឆ្នាំទៅ១០ ឆ្នាំទៀត បើធ្វើតែរបៀបហ្នឹង ៥ឆ្នាំទៅ១០ឆ្នាំឡើងលើ ចាំមើលទៅ បើនៅតែបន្តដំណើរការបែបនេះ ប៉ុន្តែខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែនក្នុងនាមប្រធានអាស៊ានទេ។..ប៉ុន្តែចក្ខុវិស័យរបស់ហ៊ុន សែន ច្បាស់ណាស់ថា បើបន្តធ្វើបែបនេះទៀត ៥ទៅ១០ ឆ្នាំទៀត ប្រហែលជាមិនទាន់ឃើញពន្លឺសន្តិភាពនៅមីយ៉ាន់ម៉ាទេ»។

តាមសម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះប្រធានអាស៊ានក៏ត្រូវមាត់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិក៏ត្រូវមាត់ ដោយសារគាត់ធ្វើអត្ថាធិប្បាយ ពីការបែងចែកអំណាច។ ដូច្នេះមានន័យថា អ្នកនោះកំពុងស្វះស្វែងរក ការកម្ចាត់ចោលទាំងស្រុង នូវកម្លាំងកងទ័ពមីយ៉ាន់ម៉ាតែម្ដង។ ដូច្នេះតើនេះជាចំណុចបង្រួបបង្រួមជាតិ ឬជាការបំផ្លាញ ចោល នូវរចនាសម្ព័ន្ធកងទ័ពមីយ៉ាន់ម៉ាទាំងស្រុង? សម្តេចថា ស្ថានភាពបែបនេះ គេពិតជាមិនព្រមទេ។

សម្តេចតេជោ បានលើកឡើងពិវិធីសាស្ត្រ ដើម្បីបំផ្លាញចោលនូវអង់ការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។ សម្តេចថា ដើម្បីបំផ្លាញចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម សម្តេចត្រូវដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ហើយនយោបាយឈ្នះ-ឈ្នះនោះ សម្តេច ត្រូវដាក់ចេញនូវ ៣ចំណុចសំខាន់ៗគឺ ទី១. ធានាអាយុជីវិត និងរូបកាយរបស់គេ។ ទី២. ធានា​អាជីព និងមុខរបរ។ និងទី៣. ត្រូវធានាកម្មសិទ្ធិ និងអចលនទ្រព្យ និង ចលនទ្រព្យរបស់គេ។ ការធានា៣ចំណុចនេះហើយ ទើបឈានទៅដល់នៃការរលំរលាយ នៃអង្គការចាត់តាំងយោធារបស់ខ្មែរក្រហម។

សម្តេចតេជោ បានអះអាងថា ស្ថានភាពបែបនេះ វាមិនទាន់ធ្លាប់មានទេ តែបើករណីនៅមីយ៉ាន់ម៉ា សូម្បីតែប្រេសិតពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏វាយប្រហារដែរ។ ដូច្នេះប្រធានអាស៊ាន ធ្វើអីក៏មិនកើតដែរ ហើយតទៅនៅមីយ៉ាន់ម៉ា នឹងបន្តមានមនុស្សស្លាប់តទៅទៀត ស្លាប់ដោយសារការបាញ់គ្នា ស្លាប់ដោយសារការអត់បាយ ហើយនឹងក្លាយជាវិបត្តិមនុស្សធម៌ នាពេលខាងមុខ។

សម្ដេចតេជោ បានបន្ថែមថា សម្តេចមិនចង់តបតអីទេ តែមិនប្រាកដថា ប្រទេសអ្នកក្រ មានចក្ខុវិស័យទន់ខ្សោយទេ ហើយក៏មិនប្រាកដថា ប្រទេសអ្នកមាន មានចក្ខុវិស័យពូកែនោះដែរ។ ប្រទេសខ្លះ រកតែសន្តិភាព នៅប្រទេសខ្លួនឯង ក៏អត់បានដែរ៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម