Connect with us

សន្តិសុខសង្គម

បង្ក្រាបខារ៉ាអូខេមួយកន្លែង បង្កប់កន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន មនុស្ស ៤០ នាក់

បានផុស

នៅ

សមត្ថកិច្ចចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្ស ១១ នាក់ ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀន នៅវេលាម៉ោង ១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ​នៅ​ទីតាំង​ខារ៉ាអូខេយីហោ​”​ហាយ​ក្លាស​””HightClass” ស្ថិតនៅ​ភូមិ​រំចេក​ ៤ ​សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក​ សុខ ​និមល ​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ករណី​ខាងលើនេះ​ អនុវត្ត​តាម​ការណែនាំ​ពី​លោកស្នងការ​និង​ស្របតាម​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក​ កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ​ដែលមាន​លោក​វរសេនីយ៍ឯក​ ពេជ្រ សា​រ៉ែ​ន​ ជា​អធិការ​បាន​ចុះ​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ ករណី​ជួញដូរនិង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តែម្តង​ ក្នុង​បទល្មើស​ជាក់ស្ដែង​ នៅ​ចំណុច​ទីតាំង​ខារ៉ាអូខេ​ខាងលើ ​ដែល​ក្នុងនោះ​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ​៤០ ​នាក់​ នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​។

​ប្រភព​​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​នគរ​បាល ដ​ក​ហូត​វត្ថុតាង​បាន​ដូចជា ​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(KETAMINE)​ ២ ​ថង់ ​ទម្ងន់​ ១,៤០​ ក្រាម​(​ទាំង​សំបក​)​, ថ្នាំញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ២​ គ្រាប់​ និង​ ២ ​កំណាត់​ទម្ងន់ ​០,៨៨ ​ក្រាម, ប្រាក់​ដុល្លារ ​២,៤៥០ ​ដុល្លារ និង​ប្រាក់រៀល​ចំនួន ​៦,១០០ ,០០០ ​រៀល​(​ប្រាំមួយ​លាន​ដប់​ម៉ឺន​រៀល​)​។

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​បាន​រកឃើញថា ​មាន​ជនសង្ស័យ​ ១១​ នាក់ ​ស្រី​ ១ ​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខាងលើនេះ ​ដែល​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​រីឯ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​ក្នុងករណីនេះ ​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​​វិញ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ចរាចរណ៍១០ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

Sokha Hotels

ព័ត៌មានពេញនិយម