ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាង ៣០ គ្រួសារនៅកំពង់ឆ្នាំងសុំឱ្យអាជ្ញាធរពន្លឿនការចេញប័ណ្ណកម្មសិទ្ធដីជូនពួកគាត់
ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីប្រមាណ ៣០ គ្រួសារ ស្ថិតក្នុងភូមិធម្មយុត្ត សង្កាត់ប្អេរ ជាប់របងសាលាខេត្តកំពង់ឆ្នាំង បានស្នើសុំឱ្យអាជ្ញាធរជួយពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ ខណៈមន្ត្រីជំនាញអះអាងថា កំពុងបញ្ជូនឯកសារសុំការសម្រេចពីរដ្ឋបាលខេត្ត។
ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា ដីនេះមន្ត្រីជំនាញបានចុះធ្វើការវាស់វែង ចុះបញ្ជីដី ជាលក្ខណៈប្រព័ន្ធ ហើយពួកគាត់ក៏បានចូលរួមអនុវត្តតាមគោលការណ៍ របស់មន្ត្រីជំនាញចប់សព្វគ្រប់ហើយដែរ។ ប៉ុន្តែប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីភាគច្រើនបានទទួលប័ណ្ណកម្មសិទ្ធរួចហើយ ដោយឡែកពួកគាត់ជាង៣០គ្រួសារ នៅមិនទាន់ទទួលប័ណ្ណកម្មសិទ្ធនៅឡើយទេ។
ករណីនេះពួកគាត់បានសួរ ទៅមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ដោយមន្ត្រីបញ្ជាក់ថា ការយឺតយ៉ាវក្នុងការចេញប័ណ្ណឌកម្មសិទ្ធនេះ ដោយសារក្បាលដី ស្ថិតនៅផ្នែកខាងត្បូង មានកំហុសអំពីផ្ទៃដី គឺប្លង់ដីមានការលយចូលទៅលើផ្លូវ។
មន្ត្រីជំនាញបានឲ្យពួកគាត់ផ្តិតមេដៃស្នើសុំកែតម្រូវលើលិខិតដែលមន្ត្រីបានរៀបចំ រួចរាល់ហើយដែរ នៅតែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែកុម្ភៈនេះថា មន្ទីររៀបចំដែនដីបានធ្វើកំណត់ហេតុព្រមព្រៀងគ្នាហើយ ហើយកំពុងបញ្ជូនឯកសារសុំការសម្រេចពីខេត្ត៕
អត្ថបទ៖ ឡេង ដេត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ