ព័ត៌មានអន្ដរជាតិ
មេដឹកនាំឥណ្ឌូណេស៊ីប្រាប់ G20 ឥឡូវនេះមិនមែនជាពេលប្រឈមមុខគ្នាទេ
ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសដើម្បីជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ចសកល និងបាននិយាយថា ឥឡូវនេះមិនមែនជាពេលបង្កើតភាពតានតឹងភូមិសាស្ត្រនយោបាយ ដូចជាស្ថានភាពកំពុងកើតមាននៅអ៊ុយក្រែនឡើយ។

លោកប្រធានាធិបតីបានលើកឡើងបែបនេះនៅក្នុងពិធីបើកកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុរបស់ប្រទេសមហាសេដ្ឋកិច្ច G20 ដែលឥណ្ឌូណេស៊ីទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Sri Mulyani Indrawati បាននិយាយថា កិច្ចប្រជុំនឹងផ្តោតសំខាន់លើកិច្ចពិភាក្សាពីយុទ្ធសាស្ត្រចាកចេញសម្រាប់គោលនយោបាយហិរញ្ញវត្ថុ អតិផរណាសកលខ្ពស់ ការចែកចាយវ៉ាក់សាំង និងហិរញ្ញប្បទានចំពោះរបៀបវារៈអាកាសធាតុ ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ