សន្តិសុខសង្គម
ផ្ទះ ១៣ ល្វែងត្រូវបានកំទេចរួចរាល់ ម្ចាស់ត្រូវស្នើសុំសាងសង់ ខណៈអាជ្ញាធរសម្រួលឯកសារ
ផ្ទះថ្មចំនួន ១៣ ល្វែងដែលមានសភាពទ្រុឌទ្រោមពុកផុយមានអាយុកាល ៩១ ឆ្នាំមកហើយនោះ ត្រូវបានវាយកំទេចចោលរួចហើយ។ ដូច្នេះដើម្បីកសាងផ្ទះល្វែងនេះឡើងវិញម្ចាស់ផ្ទះត្រូវប្រញាប់ធ្វើលិខិតស្នើសុំកសាងផ្ទះល្វែង ដោយន្ត្រីជំនាញ និងអាជ្ញាធរសន្យាថានឹងជួយសម្រួលឯកសារផ្លូវច្បាប់តាមគោលការណ៍មិនឱ្យកកស្ទះនោះឡើយ។

លោក ហ៊ីង ភ័ពមីនា អភិបាលរងក្រុងកំពង់ឆ្នាំងថ្មីៗនេះធ្លាប់បានឲ្យដឹងថា ក្រោយពីអាជ្ញាធរខេត្តបានចេញលិខិតសម្រេចជាផ្លូវការឲ្យវាយ កំទេចផ្ទះថ្មទ្រុឌទ្រមទាំង ១៣ ល្វែងខាងលើនេះចោលរួចហើយនោះ ដើម្បីកសាងផ្ទះថ្មទាំង ១៣ ល្វែងនេះឡើងវិញ ម្ចាស់ផ្ទះត្រូវនាំគ្នាធ្វើលិខិតស្នើសុំសាងសង់ផ្ទះល្វែងនេះឡើង វិញទៅតាមគោលការណ៍ច្បាប់។ ដោយមន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានសន្យាថា នឹងជួយសម្របសម្រួលឯកសារកសាងផ្ទះទាំង ១៣ ល្វែង នេះតាមគោលការណ៍ច្បាប់ ឱ្យបានឆាប់រហ័សមិនឱ្យកកស្ទះនោះឡើយ។

សូមបញ្ជាក់ថា ផ្ទះថ្មទាំង១៣ល្វែងនេះបានកសាងឡើងឆ្នាំ ១៩៣១ នៅក្នុងជំនាន់អាណានិគមបារាំង និងគិតមកដល់ពេលនេះមានអាយុ ៩១ ឆ្នាំហើយ។ ដោយឡែកកាលពីជាង ៣ ឆ្នាំមុនដោយពិនិត្យឃើញថា ផ្ទះថ្មទាំង ១៣ ល្វែងនេះមានសភាពពុកផុយ ទ្រុឌទ្រោមអាចនឹងរលំបាត់បង្កហានិភ័យដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ក្រុមការងារចម្រុះខេត្តកំពង់ឆ្នាំងបានស្នើសុំឲ្យបងប្អូនជាម្ចាស់ផ្ទះរស់នៅលើផ្ទះថ្មនេះធ្វើការចាកចេញ ដើម្បីធានាសុវត្ថិភាពដល់អាយុជីវិត និងទ្រព្យសម្បត្តិ។

ក្រោយមកដោយមានលិខិតណែនាំជាបន្តបន្ទាប់ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការគ្រប់គ្រង និងដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិ បាលខេត្តកំពង់ឆ្នាំង និង ដោ យមានការសន្យាថានឹងជួយសម្រប សម្រួលផ្លូវច្បាប់ក្នុងការវាយកំទេចផ្ទះនេះចោល និងកសាងផ្ទះល្វែងនេះឡើងវិញផងនោះ ទើបនៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ ប្រជាព លរដ្ឋជាម្ចាស់ផ្ទះថ្មទាំង១៣ ល្វែងនេះបានស្ម័គ្រចិត្តរុះ រើទ្រព្យសម្បត្តិចាកចេញ។ ដែលនេះគឺជាជោគជ័ យថ្មីមួយទៀតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការការជួយជម្លៀសប្រជាពលរដ្ឋចេញពីហានិភ័យនៃគ្រោះថ្នាក់រលំផ្ទះ។

ប្រជាពលរដ្ឋជាម្ចាស់ផ្ទះសង្ឃឹមថា ក្នុងពេលខាងមុខនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញ និងគោរពការសន្យាជួយសម្របសម្រួលឯកសារផ្លូវច្បាប់ ក្នុងការកសាងផ្ទះថ្មទាំង១៣ល្វែងនេះឡើងវិញឲ្យបានឆាប់រហ័ស ពួកគាត់តាមការដែល បានសន្យា៕


អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច