អាជីព
សម្ភាសតួនាទីចាប់ពីថ្នាក់គ្រប់គ្រងឡើង ត្រៀមចម្លើយសំណួរ ៥ នេះបានសិន ចាំទៅ!
ក្រៅពីក្រុមសំណួរដែលយើងធ្លាប់ឮ មានដូចជា តើអ្នកអាចប្រាប់ខ្ញុំបន្តិចអំពីខ្លួនអ្នកបានទេ?តើអ្នកបានដឹងអំពីការជ្រើសរើសនេះតាមរយៈអ្វី?តើអ្នកដឹងអ្វីខ្លះអំពីក្រុមហ៊ុនយើង?ហេតុអ្វីអ្នកត្រូវការការងារនេះ? តើអ្នកអាចពន្យល់ពីមូលហេតុដែលអ្នកផ្លាស់ប្តូរអាជីព?។ល។ នៅមានសំណួរសំខាន់មួយចំនួនដែលគួរត្រៀមចម្លើយទុកមុន ពីព្រោះពិន្ទុរបស់ចម្លើយនៃសំណួរដ៏ស្មុគស្មាញទំាងនេះគឺគេដាក់មកដើម្បីកំណត់តែម្តងថា អ្នកនឹងជាប់ឬធ្លាក់សម្ភាស។
សំណួរស្មុគស្មាញទី១ អ្វីខ្លះធ្លាប់ជាចន្លោះប្រហោង ឬជាចំណុចខ្សោយក្នុងការងារចាស់របស់អ្នក?
ការចាប់ឱ្យយើង និយាយអំពីចំណុចខ្សោយរបស់ខ្លួនឯងគឺជាចេតនា ។ ភាគច្រើនមនុស្សព្យាយាមការពារខ្លួនឯងប៉ុន្តែមិនមែនពេលសម្ភាសឡើយ។ ប្រសិនបើយើងរកមិនឃើញចំណុចខ្សោយ ក្នុងបុគ្គលិកលក្ខណៈរបស់ខ្លួនឯងឬមិនចង់លាតត្រដាងវា យើងអាចរកចំណុចខ្សោយផ្នែកបច្ចេកទេសឬការងារធ្លាប់បរាជ័យណាមួយមកនិយាយបាន។ មនុស្សគ្រប់គ្នាមានចំណុចខ្សោយតែចំណុចខ្សោយផ្នែកចរិតគឺពិបាកកែ ម្ល៉ោះហើយមិនសូវមានអ្នកណាហ៊ានទទួលយកមនុស្សចរិតមិនល្អមកធ្វើការទេ។ចូរស្វែងរកចំណុចខ្សោយផ្នែកជំនាញមកនិយាយក្នុងករណីយើងប្រឈមនឹងសំណួរមួយនេះ។
សំណួរស្មុគស្មាញ ទី២ ឥឡូវអ្នកមានការងារធ្វើឬទំនេរ?
ប្រសិនបើអ្នកគ្មានការងារធ្វើ ចូរនិយាយតាមត្រង់។ តេត្រូវត្រៀមប្រាប់អំពីសកម្មភាពដែលយើងបានធ្វើជាប្រយោជន៍ក្នុងពេលទំនេរនេះ ដូចជាការសរសេរប្លក់ឬចូលរៀនអ្វីមួយដែលយល់ថាសំខាន់ទាក់ទងនឹងបទសម្ភាស។ មនុស្សជាច្រើនបានជ្រើសរើសយកការនិយាយកុហកប៉ុន្តែវាធ្វើឱ្យគេលំបាកនៅពេលក្រោយព្រោះគ្មានអ្វីដែលជាអាថ៌កំបាំងលើលោកនេះទៀតឡើយក្នុងសម័យកាលមួយនេះ។ សូមដកដង្ហើមវែងឆ្ងាយហើយពន្យល់ដល់អ្នកគ្រប់គ្រងដែលនឹងជួលយើងនោះថា ហេតុអ្វីបានជាយើងសម្រេចចិត្តចាកចេញ។
សំណួរទីបី ប្រសិនបើទទួលបានតួនាទីនេះ តើរយៈពេលពី៣០ទៅ៩០ថ្ងៃដំបូង អ្នកអាចនឹងធ្វើបានអ្វីខ្លះ?
យើងមិនអាចឆ្លើយបានល្អទេចំពោះសំណួរមួយនេះប្រសិនបើយើងមិនបានទទួលព័ត៌មានជាមុនថា អ្វីខ្លះដែលយើងមានភារកិច្ចទទួលខុសត្រូវ ? តើមានបុគ្គលិកណាខ្លះទៀតដែលយើងត្រូវដោះស្រាយ? តើបញ្ហាអ្វីដែលអ្នកមុនបានបន្សល់ទុក?យើងគួរតែមានការស្រាវជ្រាវ តែក៏អាចសួរបកវិញភ្លាមៗនៅនឹងកន្លែងដែរមុនពេលដែលអាចនឹងឆ្លើយសំណួរនេះចេញ។
សំណួរទី៤ តើអ្វីទៅជាភាពខ្លាំងខាងវិជ្ជាជីវៈរបស់អ្នក?
សំណួរនេះសាមញ្ញ តេពិបាកឆ្លើយបន្តិចដែរ។ នៅពេលឆ្លើយសំនួរនេះ ចូរត្រៀមបង្ហាញនូវចំណុចខ្លាំងរបស់អ្នកដែលមានឧទាហរណ៍ជាក់លាក់ ព្រោះពេលអ្នកអួតចប់ គេនឹងសុំឧទាហរណ៍។ បែងចែកចំណុចខ្លាំងនោះទៅជាផ្នែកៗតូចងាយនឹងពន្យល់ ឧទាហរណ៍ ចំណុចខ្លាំងគួរតែជាអ្វីដែលគេកំពុងត្រូវការបំផុតក្នងពេលបច្ចុប្បន្ន ដូចជា ជំនាញប្រាស្រ័យទាក់ទង សិល្បៈបញ្ចុះបញ្ចូល ការកសាងបណ្តាញ ការចេះរបៀបទំនាក់ទំនង ការដោះស្រាយបញ្ហា។ល។ ប្រសិនជាយើងមិនខ្លាំងពូកែក្នុងការនិយាយជាសាធារណៈឬសរសេរអ៊ីម៉េល ភាសាបរទេស។ល។ ចូរកុំអាលប្រញាប់សារភាពវារង់ចាំ ពេលគេសួរអំពីចំណុចខ្សោយរបស់យើងចាំប្រាប់។
សំណួរទី៥ តើអ្នកមើលឃើញខ្លួនឯងនៅទីណាក្នុងរយៈពេលប្រាំឆ្នាំទៅមុខ?
ប្រសិនបើសួរសំណួរនេះកើតមានឡើងមែន យើងក៏គ្មានវិធីអ្វី ក្រៅតែពីឆ្លើយដោយស្មោះត្រង់។ គោលដៅអនាគតមនុស្សម្នាក់ៗបង្ហាញពីសមត្ថភាពបច្ចុប្បន្នរបស់គេច្បាស់ទែង។ មនុស្សខ្សោយៗមិនដែលមានផែនការច្បាស់ទេ។ គេលោតចុះឡើងតាមអ្នកដទៃ ។ ការរំពឹងទុករបស់យើង ដែលទាក់ចិត្តអ្នកសួរ នឹងធ្វើឱ្យយើងទទួលបានពិន្ទុច្រើន។ មនុស្សឆ្លាតវៃតែងចេះភ្ជាប់ការរំពឹងទុករបស់ខ្លួនទៅនឹងទស្សនៈវិស័យឬគុណតម្លៃនៃក្រុមហ៊ុនដែលខ្លួនកំពុងចង់បម្រើការនោះ។
សំណាងល្អក្នុងការធ្វើសម្ភាសណា៎!
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ យកជំនាញ ៨ នេះបានលុយធំនៅរង់ចាំ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ